តម្លៃប្រេងសាំងបន្តកើនឡើង (Video Inside)
អត្ថបទដោយ៖
Apsara Net
តម្លៃប្រេងសាំង នៅតែកើនឡើងថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់ ៤៥០រៀល ក្នុង១ លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន២០០រៀល បើធៀបទៅ ការលក់រយៈ ពេល១០ ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់១៥០រៀលក្នុង១លីត្រ ដែលតម្លែនេះគឺ បានកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។