២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៩០ករណី (Video Inside)

មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧៩០ករណី ដែលថយចុះមកវិញចំនួន ៥ករណី ធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៤ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៤៩៤ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៤នោះ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ៣ករណី ។ ប្រទេសថៃ, ម៉ាឡេស៊ី , កម្ពុជា, សឹង្ហបុរី, ប្រុយណេ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧១ម៉ឺន ៧ពាន់ ៥៦៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៨៤២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៥លានករណី, និងការស្លាប់មានជាង ៦លាន ៨៣ម៉ឺននាក់៕

ads banner