សម្តេចតេជោ ហ៊ុន សែន ណែរនាំដល់កីឡាករជម្រើសជាតិ ហាមចូលរួមប្រកួតផ្សេងៗ មុនព្រឹត្តិការណ៍ស៊ីហ្គេម-ប៉ារ៉ាហ្គេម

អត្ថបទដោយ៖
ស៊ូ វណ្ណលុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រការលើកឡើងរបស់ឧកញ៉ា ស្រី ចាន់ថន ដែលមិនគាំទ្រឱ្យកីឡាករជម្រើសជាតិ ដែលនឹងត្រៀមចូលរួមប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ចូលរួមប្រកួតនៅតាមសង្វៀនផ្សេងៗមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់នោះទេ។ ការប្រកាសមិនចង់អោយកីឡាករជម្រើសជាតិ ចូលរួមប្រកួតផ្សេងៗ មុនព្រឹត្តិការណ៍ស៊ីហ្គេម-ប៉ារ៉ាហ្គេមនេះ ក្រោយពីកីឡាករប្រដាល់ ឈឿន ល្វៃ បានរងរបួសជើង ខណៈប្រកួតចាញ់កីឡាករថៃ សាមី បានចានមេក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោ បានលើកឡើងតាមរយៈសារសម្លេងតាមបណ្ដាញសង្គមតេលេក្រាមថា ប្រសិនជាកីឡាករជម្រើសជាតិកម្ពុជាចូលរួមប្រកួតមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ ហើយមានរបួស នោះនឹងធ្វើឱ្យកីឡាករបាត់បង់ឱកាស ដូចជាករណីកីឡាករប្រដាល់ ឈឿន ល្វៃ ដែលត្រូវរបួសជើង ដែលចាញ់គូប្រកួតកីឡាករថៃ សាមី បានចានមេក នៅថ្ងៃទី១៥ ខែមេសានៅខេត្តសៀមរាប ដែលធ្វើឱ្យសម្តេចព្រួយបារម្ភថា តើកីឡាករ ឈឿន ល្វៃ អាចនឹងជាសះស្បើយទាន់ព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងមកដល់នៅ ១៩ថ្ងៃខាងមុខទៀត ឬអត់?។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកសហព័ន្ធកីឡាប្រដាល់ យកចិត្តទុកដាក់កុំឱ្យមានការថ្លោះធ្លោយណាមួយទាក់ទងនឹងគូដែលត្រូវចូលប្រកួតនៅក្នុងស៊ីហ្គេមនៅពេលខាងមុខ (ហាម) ចូលប្រកួតនៅសង្វៀនតាមទូរទស្សន៍នេះ ទូរទស្សន៍នោះ កន្លែងនេះ ឬកន្លែងនោះ បើមិនដូច្នោះយើងនឹងមានបញ្ហាទាក់ទងនឹងកម្រិតជាតិដែលនឹងត្រូវធ្វើនៅពេលខាងមុខ ៕

ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner