មេបញ្ជាការកងទ័ពជើងគោកថ្លែងបញ្ជាក់ពីការត្រូវតម្លើងសក្តិ ក្នុងបញ្ជាការដ្ឋានទ័ពជើងគោក (Video Inside)
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការតម្លើងឋានន្តរសក្តិមិនមែនជារឿងចេះតែធ្វើដោយគ្មានគោលការណ៍ដាក់ចេញពិតប្រាកដនោះឡើយ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថាចាប់តាំងពីលោកបានទទួលតំណែងជាមេបញ្ជាការកងទ័ពជើងគោកនោះមក មិនមានករណីតម្លើងសក្តិក្នុងមួយឆ្នាំ ២ឬ ៣ដងនោះឡើយ។ ក្នុងប្រសាសន៍បញ្ជាក់មួយតាមឃ្លីបវីដេអូ ដែលបានបង្ហោះតាមបណ្តាញសង្គម, នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជុំវិញ តើពេលណាដែលត្រូវតម្លើងសក្តិក្នុងកងកម្លាំងបញ្ជាការដ្ឋានទ័ពជើងគោក។
គួរបញ្ជាក់ថាក្នុងរយៈប្រមាណ៥ឆ្នាំចុងក្រោយនេះ ក្នុងចំណោមកងកម្លាំងទ័ពជាង៥ម៉ឺននាក់ នៃបញ្ជាការដ្ឋានទ័ពជើងគោក, នាយទាហានដែលត្រូវបានតម្លើងសក្តិមានចំនួន២ម៉ឺន ២ពាន់ ៤៤៣នាក់។ ក្នុងចំណោមអ្នកត្រូវបានតម្លើងសក្តិទាំងនេះ គឺភាគច្រើនជាទាហានដែលមាន សក្តិតូចទាបក្នុងនោះទាហានចាប់ពីឋានន្តរកសក្តិ៍ព្រឹន្ទបាលឯកចុះមកក្រោមមានចំនួន១ម៉ឺន៣ពាន់៩៥០នាក់។