ព្រះអគ្គីជ័យកីឡាស្ថិតក្នុងប្រទេសថៃ (Video Inside)

ព្រះអគ្គីជ័យកីឡា ដែលដង្ហែរចេញពីប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងប្រទេសថៃ និងបានធ្វើពិធីដង្ហែររបស់ខ្លួនប្រកបដោយជោគជ័យថែមទៀត។ ប្រទេសថៃគឺជាប្រទេសទី៧ហើយ ដែលព្រះអគ្គីជ័យកីឡាបានធ្វើដំណើរឆ្លងកាត់ប្រទេសដែលជាសមាជិកអាស៊ាន។

ពិធីដង្ហែរ ព្រះអគ្គីជ័យកីឡាក្នុងប្រទេសថៃ មានការចូលរួមពីមនុស្សប្រមាណ៤០០នាក់ ដោយមានការចូលរួមពីអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃលោក ឆៃយ៉ាប៉ាក់ ស៊ីរីវ៉ាត់។ ព្រះអគ្គីជ័យ កីឡានឹងត្រូវបន្ដដំណើរទៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ មុនដង្ហែចូលប្រទេសកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង។

ភ្លើងគុបកីឡា នឹងបន្តដង្ហែរច្រើនថ្ងៃបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយនឹងធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលា ម៉ោង៨កន្លះយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។

កម្ពុជានៅសល់រយៈពេល១៧ទៀតនោះទេ នឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងរយៈកាល៦៤ឆ្នាំកន្លងមកនេះ។

ads banner