កីឡា កា រ៉ា តេ របស់ អង្គភាព កីឡា នគរបាលជាតិ កម្ពុ ជា ដណ្តើម មេដាយ ៩ គ្រឿងពីព្រឹត្តិការណ៍ កីឡានគរបាលពិភពលោក នៅប្រទេសចិន

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមកីឡាការ៉ាតេ របស់អង្គភាព កីឡានគរបាលជាតិ កម្ពុជា ដណ្តើមមេដាយ បន្ថែមទៀតហើយ នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា នគរបាល ពិភពលោក លើក ទី ១៨ The 18th World Police and Fire Games នៅ ខេត្ត Cheng Du នៃ សាធារណរដ្ឋ ប្រជាមានិតចិន។

តាម សេចក្ដីរាយការណ៍ឲ្យដឹងពី ប្រទេស ចិន ក្រុមកីឡា ការ៉ាតេ របស់ អង្គភាព កីឡានគរបាលជាតិ កម្ពុជា ដែលឆ្លងកាត់ ការប្រកួត រយៈពេល ២ ថ្ងៃនេះ ដណ្ដើមបាន មេដាយ ចំនួន ៩គ្រឿង ក្នុងនោះ មេដាយមាស ៧ និង ប្រាក់ ២ ដោយ ប្រកួត លើ ប្រភេទ វិញ្ញាសា ខុសៗ គ្នា។

ជ័យលាភីដែលដណ្ដើមបានមេដាយទាំងនោះរួមមាន ៖ កីឡាការិនី ស៊ីម ស្រីនីន ដណ្ដើមបាន មេដាយមាស១ លើវិញ្ញាសា កាតា ឯកត្តជន អាយុ ១៨ ឆ្នាំ ឡើង។ កីឡាការិនី ឆន ស្រីភា មេដាយ មាស ១ប្រកួតលើវិញ្ញាសា ប្រយុទ្ធឯកត្តជន ៥៥គីឡូក្រាម ។កីឡាការិនី ផុន គីមស្រៀង ប្រកួត លើវិញ្ញាសា ប្រយុទ្ធ ឯកត្តជន ៦០ គីឡូក្រាម បាន មេដាយមាស ១។

កីឡាករ ឆេង ចន្ទ័ដារ៉ា រតនៈប្រកួត លើ វិញ្ញាសា ប្រយុទ្ធ ឯកត្តជនទម្ងន់ ៦៥ គីឡូក្រាម ដណ្ដើមបាន មេដាយប្រាក់ ១។ កីឡាករ គីម សុវណ្ណារ៉ា មេដាយមាស ១ លើវិញ្ញាសា ប្រយុទ្ធ ឯកត្តជន ៧០ គីឡូក្រាម ។ កីឡាករ ហន ឆា នី ប្រកួត លើ វិញ្ញាសា ប្រយុទ្ធ ឯកត្តជន ៧៥ គីឡូក្រាម ដណ្ដើមបាន មេដាយមាស ១។

កីឡាករ កាក់ សីលា បញ្ញាវិញ្ញាសា ប្រយុទ្ធ ឯកត្តជន ៨០ គីឡូក្រាម មេដាយមាស ១។ វិញ្ញាសា ប្រយុទ្ធ ក្រុម បុរសអាយុ ១៨ ឆ្នាំ ឡើងទៅ ដណ្ដើមបាន មេដាយមាស ១ និង វិញ្ញាសា ប្រយុទ្ធ ក្រុម នារី អាយុ ១៨ ឆ្នាំ ឡើងទ ដណ្ដើមបាន មេដាយប្រាក់ ១ ។ចំណែក ក្រុមកីឡាចំបាប់ របស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្ដើម បានមេដាយចំនួន4គ្រឿង បន្ថែមទៀតហើយ ពោលគឺ ៖

កីឡាករ ងួន មករា ប្រភេទទម្ងន់ ៨៥គីឡូ ដណ្ដើមបាន មេដាយប្រាក់ ១គ្រឿង កីឡាករ ហេង វុទ្ធី ប្រភេទទម្ងន់ ៩៨គីឡូ ដណ្ដើមបាន មេដាយប្រាក់ ១គ្រឿង កីឡាករ អេង ផានិត ប្រភេទទម្ងន់ ៦៦គីឡូ ដណ្ដើមបាន មេដាយសំរឹទ្ធ ១គ្រឿង និងកីឡាករ ឆាំ ពិសិដ្ឋ ប្រភេទទម្ងន់ ៧៥គីឡូ ដណ្ដើមបាន មេដាយសំរឹទ្ធ ១គ្រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner