ក្រសួងអប់រំ៖ ការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ នឹងធ្វើឡើងនៅខែមិថុនាខាងមុខនេះ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ និងក្រើនរំឭកដល់បណ្តាគ្រឹះស្ថាន មធ្យមសិក្សាចំណេះទូទៅ និងឯកជន និងមន្ទីរអប់រំតាមបណ្តារាជធានីខេត្ត ពីការ ជំរុញដំណើរការប្រឡងជ្រើសរើសសិ ស្សពូកែប្រចាំរាជធានី ខេត្ត រៀងៗខ្លួន ដើម្បីត្រៀមខ្លួនចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេសថ្នាក់ជា តិ នៅខែមិថុនា ខាងមុខ។
តាមរយៈសេចក្តីណែនាំរបស់ក្រសួងអប់រំ ដែល បានចេញ ផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា មន្ទីរអប់រំយុវជន និងកីឡា នៅតាមបណ្តារាជធានី -ខេត្ត នីមួយៗ ត្រូវម្ចាស់ការលើការរៀបចំដំ ណើ រការប្រឡងជ្រើសរើសសិស្សពូកែតំណាងរាជធានី-ខេត្ត របស់ខ្លួន លើមុខវិជ្ជាចំនួន៣។
ក្រសួងបានបន្តថា មុខវិជ្ជាទាំង៣នោះរួមមាន ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ទាំងសម្រាប់ក ម្រិត ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលបានប្រព្រឹត្តទៅនៅសប្តាហ៍ទី១ នៃខែមេសា ដើម្បីដណ្តើមជ័យលាភីថ្នាក់ រាជធានី-ខេត្ត តាមមុខវិជ្ជា និងកម្រិតថ្នាក់ តាមចំនួនកំណត់ រូចបញ្ជូនបេក្ខភាពចូលរួមប្រឡងនៅថ្នាក់ជាតិ នៅខែមិថុនា ខាងមុខ។
មន្ទីរអប់រំ រាជធានី-ខេត្ត ត្រូវបែងចែកចំនួនបេក្ខជនចូលរួមប្រឡងជ្រើសរើសសិស្សពូកែ ទៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន តាមសមាមាត្រចំនួនសិស្សជាក់ស្ដែង តាមមុខវិជ្ជា តាមកម្រិតថ្នាក់។
សេចក្តីណែនាំ បានបញ្ជាក់ថា ៖ «សម្រាប់ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅឯកជនដែលមាន សិស្សតិ ចជាង ១០០ នាក់ ត្រូវផ្ដល់ចំនួនបេក្ខជនយ៉ាងតិច ១នាក់ ក្នុងមួយមុខវិជ្ជា ក្នុងមួយកម្រិតថ្នាក់ ប៉ុន្តែក រណីនេះ គ្រឹះស្ថានឯកជននោះ ត្រូវបង់ថវិកាចំនួន ៤ម៉ឺនរៀល ក្នុងបេក្ខជន ១នាក់ ជូនមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដើម្បីរៀបចំដំណើរការប្រឡង»។
គួរបញ្ជាក់ថា ដំណើរការ ប្រឡង ជ្រើសរើស សិស្ស ពូកែ ទូទាំង ប្រទេស ឬថ្នាក់ជាតិ នៅ ឆ្នាំ២០២៣ នេះ នឹង ប្រព្រឹត្តទៅ នៅ វិទ្យាល័យ នេ ត យ៉ង់ ខេត្ត បាត់ដំបង នៅ ថ្ងៃ ទី១២ ខែ មិថុនា ឆ្នាំ២០២៣ ដែលក្រសសួងអប់រំចាត់ទុកថា ដើម្បី ពង្រឹង គុណភាព អប់រំ និង អភិវឌ្ឍន៍ ធនធាន មនុស្ស ប្រកប ដោយ សីលធម៌ និង ចំណេះដឹង ខ្ពស់។
ជាមួយគ្នានេះ លោក ចេង លឹមហ៊ន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រចាំខេត្តព្រះវិហារ បានឱ្យដឹង កាលពីថ្ងៃទី ១៩ ខែមេសា ថា សម្រាប់ដំណើរប្រឡងជ្រើសរើសសិស្សពូកែឆ្នាំសិក្សា២០២២-២០២៣ នេះ ខាងសាម៉ីមន្ទីរបានចាត់ចែងឲ្យបណ្តាស្រុក ក្រុង នីមួយៗ ជ្រើសរើសសិស្សពូកែប្រចាំស្រុក ក្រុងរបស់ខ្លួនរួចហើយ ដែលនឹងត្រូវប្រឡងជ្រើសរើសថ្នាក់ខេត្ត នៅចុងខែមេសា នេះ។
លោក ចេង លឹមហ៊ន់ បញ្ជាក់ថា ៖ «បើទោះបីឆ្នាំនេះមានការឈប់ពាក់ព័ន្ធទៅនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមក៏ដោយ តែយើងក៏បានត្រៀមលក្ខណៈទៅតាមការណែនាំបន្ថែមរបស់ក្រសួងអប់រំដែលឱ្យយើងបង្រៀនបំប៉នទៅតាមលទ្ធភាព»។
មន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ រាជបណ្ឌិត្យសភាកម្ពុជា លោក ឈត ប៊ុនថង យល់ថា ការប្រឡងជ្រើសរើសសិស្សពូកែលើមុខវិជ្ជា អក្ស រ សិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា សម្រា ប់កម្រិតថ្នាក់ទី៩ និងទី១២ ជារៀងរាល់ឆ្នាំនេះ មានសារៈសំខា ន់មួយដែលជាកត្តាជំរុញឲ្យសិស្សា នុសិ ស្សខិតខំប្រឹងប្រែងរៀនសូត្រ ដែលជាចលកររុញច្រានក្នុងការប ង្កើនសមត្ថភាពធនធានមនុស្សរបស់កម្ពុជា នៅតាមបណ្តាគ្រឹះស្ថានអប់រំនានា។
លោក បាន ថ្លែងថា៖ «ដើម្បីក្លាយជាសិស្សពូកែបាន ទាមទារឲ្យសិស្សម្នាក់ៗមានសមត្ថភាពស្រាវជ្រាវនូវមេរៀននិងលំហាត់ដោយខ្លួនឯង ដែលមានលើសពីសៀវភៅគោលក្នុងកម្រិតខ្លួន ហើយពេលខ្លះលើសពីកម្រិត ថ្នាក់រៀនរបស់ខ្លួនទៅទៀត»។
ជាមួយគ្នានេះ លោកបន្ថែមថា ក្រសួងអបរំ យុវជន និងកីឡា អាចពិចារណាបន្ថែមមុខវិជ្ជាក្នុងដំណើរការប្រឡងសិស្សពូកែ ឲ្យបានទាំងផ្នែកវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តពិត ដើម្បីឲ្យការចេះដឹង និងបង្កើនសមត្ថភាព របស់ សិស្សានុសិស្សដែលជាធនធានមនុស្សកម្ពុជាមានសក្តានុពលថែមទៀត ឲ្យទាន់សភាពការវិវត្តន៍របស់សាកលលោក៕
ដោយ:សំបាន ច័ន្ទដារ៉ា
