ក្រសួងកសិកម្ម នឹងរៀបចំពិព័រណ៌ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដែលនឹងមាន ផលិតផលកសិកម្មជាច្រើនមុខ ជាពិសេសផលិតផលសក្តានុពលដែលមានដាំដុះក្នុងខេត្តកំពង់ធំ នឹងត្រូវយកមកតាំងបង្ហាញនៅក្នុងព្រះរាជពិធីនេះ។

នា ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំពិព័រណ៍ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយនឹង ក្រុមការងារ ដើម្បីបែងចែកតួនាទី និងភារកិច្ចដល់សមាជិកទាំងអស់ ធ្វើយ៉ាងណាឱ្យ ការរៀបចំពិព័រណ៍ដំណើរការបា នរលូនល្អ និងមានប្រសិទ្ធភាពខ្ពស់។

នាកិច្ចប្រជុំនោះ ឯកឧត្តម ឱម គឹមស៊ា បានណែនាំដល់សមាជិកទាំងអស់ឱ្យបញ្ចេញសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ខ្លួន សំ ដៅ ធ្វើយ៉ាងណាឱ្យស្តង់ពិព័រណ៍នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភាពទាក់ទាញ និងល្អប្រសើរជាងឆ្នាំកន្លងទៅ។
ទាក់ទងនឹងការរៀបចំពិព័រណ៍ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះដែរ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែមេសាថា ការតាំងពិព័ រណ៍ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គឺចង់បង្ហាញឱ្យសាធារណៈជនបានឃើញ និងស្គាល់ពីផលិតផលក សិ កម្មដែលកសិករខ្មែរផលិតបាន ពិសេសផលិតកែច្នៃរួច ដែលបានច្នៃវត្ថុធាតុដើមកសិកម្មក្នុងស្រុក។

កញ្ញា បាន ថ្លែងថា ៖ «ចំពោះផលិតផល កសិកម្ម ដែលយើងនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីនេះវិញ យើងបានពិភាក្សាគ្នានៅព្រឹ កមិញ (ថ្ងៃទី១៩ មេសា) ថា អង្គប្រជុំនឹងបង្កើតអនុគណៈកម្មាការ ដើម្បីរៀបចំការងារហ្នឹង ដោយរៀបចំជាបញ្ជីផលិតផលកសិកម្មសម្រាប់ដាក់តាំង បង្ហាញ ដោយធ្វើយ៉ាងណា ឱ្យការតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងឆ្នាំនេះ មានលក្ខណៈប្លែក និងពិសេសជាងឆ្នាំមុនៗ»។

កញ្ញាបានឱ្យដឹងទៀតថា ការតាំងពិព័រណ៍ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល មិនមែនធ្វើឡើងជាលើកទី១នោះទេ ប៉ុន្តែអ្វីដែលប្លែកខុសពីឆ្នាំមុនៗ គឺផលិតផលកសិកម្ម ដែលនឹងត្រូវដាក់តាំងបង្ហាញ ភាគច្រើនជាផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលដាំដុះក្នុងខេត្តកំពង់ធំ សំដៅធ្វើយ៉ាងណាឱ្យស្តង់ពិព័រណ៍នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សា ទ មានភាពទាក់ទាញ និងល្អប្រសើរជាងឆ្នាំកន្លងទៅ។

ម្ចាស់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសម្បូរ នៅក្នុងខេត្តកំពង់ធំ អ្នកស្រី អ៊ិន ឡៃហួត បានឱ្យដឹងផងដែរ ថា គ្រាប់ស្វា យចន្ទីកែច្នៃរួចរបស់សហគ្រាសជ័យសម្បូរ ក៏នឹងចូលរួមក្នុងការតាំងពិព័រណ៍នេះដែរ ដើម្បីបង្ហាញដល់សាធារណៈជន ពីផលិ តផ ល គ្រាប់ស្វាយចន្ទីដែលគុណភាព របស់ខេត្តកំពង់ធំ ខណៈខេត្តនេះក៏មានការដាំដុះស្វាយចន្ទីច្រើនដែរ។

លោកស្រីបានបញ្ជាក់ថា ៖ «ខាងសហគ្រាសរបស់យើង មិនសូវដែលខកខានឡើយ ព្រោះពិព័រណ៍ទាំងនោះ បានផ្តល់ឱ កា សឱ្យយើងបង្ហាញពីផលិតផលមានសក្តានុពលរបស់យើង ជាពិសេសឱកាសក្នុងការស្វែងរកដៃគូសហការ។ យើងតែងតែទ ទួ លបានភាពជោគជ័យ រាល់ពេលក្រោយតាំងពិព័រណ៍រួច គឺគេស្គាល់យើងច្រើនជាងមុន ធ្វើឱ្យយើងអាចពង្រីកទីផ្សារបានកា ន់តែ ទូលំទូលាយជាងមុន»។

សូមជម្រាបថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ព្រះរាជ ពិធីនេះ គឺ ជាទំនៀម ទម្លាប់បវេណីរបស់ខ្មែរតាំង ពីអតីតកាល ដែលត្រូវ បានប្រារព្ធ ធ្វើដើម្បី ប្រកាសពីដំណើរមកដល់នៃ រដូវ ធ្វើស្រែចម្ការ របស់ប្រជារាស្ត្រ ក៏ដូចជាផ្សងប្រផ្នូលពីភោគផលកសិកម្ម នាឆ្នាំ ខាងមុខ៕ ដោយ:វណ្ណ សុជាតា

ads banner