សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យក្រុមគ្រូពេទ្យ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះថាអ្នកបច្ចេកទេស បើខ្វះក្រមសីលធម៌វិជ្ជាជីវៈ គឺជារឿងគ្រោះថ្នាក់បំផុត។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោ បានថ្លែងថា បើសិនអ្នកបច្ចេកទេស ខ្វះក្រមសីលធម៌វិជ្ជាជីវៈ គឺជារឿងគ្រោះថ្នាក់បំផុត ដូច្នេះសម្តេច បានបន្តអំពាវនាវឱ្យក្រុមគ្រូពេទ្យ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។

សម្ដេចបានបញ្ជាក់ថា មិនខ្វះទេ អ្នកដែលមានបច្ចេកទេស ប៉ុន្តែខ្វះក្រមសីលធម៌វិជ្ជាជីវៈ ដែលធ្វើឱ្យពួកគេ ប្រើប្រាស់បច្ចេកទេសរបស់ខ្លួននៅក្នុងផ្លូវខុសដូចជា ការផលិតគ្រឿងញៀន និងការផលិតអាវុធប្រល័យលោកជាដើម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារផងដែរ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner