អាជ្ញាធរម៉ិកស៊ិកធ្វើសមយុទ្ធការពារប្រជាជន ក្នុងករណីកើតមានគ្រោះរញ្ជួយដី

ម៉ិកស៊ីកូ៖ ប្រជាជនម៉ិកស៊ិករាប់ពាន់នាក់បានជម្លៀសចេញពីលំនៅដ្ឋាន និងអគារនានាក្នុងទីក្រុងម៉ិចស៊ីកូ ក្នុងអំឡុងពេលធ្វើសមយុទ្ធការពារគ្រោះរញ្ជួយដីក្នុងកម្រិត ៧.៥រ៉ិកទ័រ ដែលអាចនឹងកើតមានជាយថាហេតុ។

សមយុទ្ធការពារគ្រោះរញ្ជួយដីនេះ មានគោលបំណងការពារ និងជម្លៀសប្រជាជន នៅក្នុងករណីកើតមានគ្រោះរញ្ជួយដី ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់ទីក្រុងម៉ិចស៊ីកូ និងតំបន់ទីប្រជុំជនក្បែរគ្នា ដែលមានមនុស្សប្រហែល ២២លាននាក់រស់នៅ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន AFP អំឡុងសមយុទ្ធនេះ អ្នកស្រី Laura Isabel Dominguez សមាជិកក្រុមជួយសង្គ្រោះ បាននិយាយថា នៅពេលមានការធ្វើសមយុទ្ធបែបនេះ ខ្ញុំគិតថា គ្រោះរញ្ជួយដីអាចនឹងកើតមានឡើងមុន ឬក្រោយសមយុទ្ធ។

ចំណែកអ្នកស្រី Maria Cencepcion បុគ្គលិកផ្នែកចម្អិនម្ហូបអាហារ បាននិយាយថា ខ្ញុំមិនចូលចិត្តការធ្វើសមយុទ្ធបែបនេះទេ ពីព្រោះក្រោយបញ្ចប់សមយុទ្ធនេះ វាអាចនឹងកើតមានគ្រោះរញ្ជួយដី។ នៅក្នុងប្រទេសម៉ិកស៊ិក បាតុភូតធម្មជាតិភាគច្រើនមានប្រភពចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឱ្យមានការអភិវឌ្ឍន៍ប្រព័ន្ធប្រកាសអាសន្ននៅកណ្តាលប្រទេសម៉ិកស៊ិក។

សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងកម្រិត ៨.០ រ៉ិកទ័របានបង្កការបំផ្លិចបំផ្លាញនៅតំបន់ភាគកណ្តាល, ភាគខាងត្បូង និងភាគខាងលិចនៃប្រទេសម៉ិកស៊ិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ៩.៥០០នាក់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner