ឪពុកម្តាយត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់កុមារ (កូន)
ភ្នំពេញ៖ នៅពេលនិយាយអំពីការអប់រំកូន ឪពុកម្តាយគួរប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតិចបំផុតតាមដែលអាចធ្វើទៅបាន។ វាស្ទើរតែមិនមែនជារឿងចម្លែកទេដែលយើងសង្កេតឃើញទារក និងក្មេងចេះដើរតេះតះ សម្លឹងមើលអេក្រង់ឧបករណ៍អេឡិចត្រូនិចដែលឪពុកម្តាយផ្តល់ឱ្យពួកគាត់ដើម្បីបង្វែរ ឬធ្វើឱ្យកូនៗនៅស្ងៀម ។ ទំនួលខុសត្រូវរបស់ឪពុកម្តាយ មិនអាចជំនួសដោយបច្ចេកវិទ្យាទេ។ ខណៈពេលដែរលបច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃ និងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួលក៏ដោយ ឱពុកម្តាយគួរតែពិចារណាដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់អវិជ្ជមាននៃឧបករណ៍បច្ចេកវិទ្យា លើការវិវឌ្ឍរបស់កុមារ។

យើងគួរដឹងថា ទាករអាយុក្រោម ១៨ខែ ៖ មិនត្រូវអនុញ្ញាតឱ្យមើលកញ្ញក់អេក្រង់ឧបករណ៍អេឡិចត្រូវនិកទេ លើកលែងតែមានការសន្ទនាតាមវីដេអូ កុមារអាយុពី១៨ ទៅ ២៤ ខែ គួរមើលកម្មវិធីល្អ និងមានគុណភាពជាមួយឪពុកម្តាយប្រសិនបើឪពុកម្តាយចង់ចាប់ផ្តើមណែនាំពួកគាត់ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល
កុមារអាយុពី ២ ទៅ ៥ឆ្នាំ មិនគួរមើលកម្មវិធីទៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថលលើសពីមួយម៉ោងក្នុងមួយថ្ងៃទេ ហើយឪពុកម្តាយគួរតែនៅមើលជាមួយពួកគេ កុមារអាយុចាប់ពី ៦ ឆ្នាំឡើងទៅ៖
-គួរតែកំណត់ពេលវេលាក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូវនិក និងប្រភេទមាតិកា។
-ឪពុកម្តាយត្រូវមានការត្រួតពិនិត្យបន្ថែមដើម្បីធានាថាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនឹងមិនមានការរារាំងដល់ការទទួលបានសកម្មភាពចាំបាច់ផ្សេងៗ និងការគេងរបស់កូនឡើយ។

-កុមារគួរតែត្រូវបានអនុញ្ញាតនិងជំរុញឱ្យចូលរួមក្នុងសកម្មភាពខាងក្រៅដូចជា ការអានសៀវភៅរឿង ឬឱ្យពួកគាត់បានចូលរួមជួយការងារផ្ទះ។
-កុមារគួរតែទទួលបានពេលវេលាមើលថែច្រើន និងការយកចិត្តទុកដាក់ខ្ពស់ពីឱពុម្តាយ ៕
ដោយ ង៉ាន់ ទិត្យ ប្រភព កម្ពុជាឆ្ពោះទៅឌីជីថល -Go Digital Cambodia