ក្រសួង ការងារ ជំរុញ លើកកម្ពស់សេវាពេទ្យសហគ្រាសដែលប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារព័ត៌មានជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ:ការជំរុញការលើកកម្ពស់សេវាពេទ្យសហគ្រាសដែលប្រកបដោយគុណភាព និងប្រ សិ ទ្ធភាព គឺជាផ្នែកមួយដ៏សំខាន់ណាស់ក្នុងការរួមចំណែកដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។
នេះជាការថ្លែងឡើង របស់ឯកឧត្តម អុិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ ក្នុង ពិធី បើកសិក្ខាសាលាផ្សព្វផ្សាយការជំរុញការអនុវត្ត ប្រកាសរួមលេខ ៣៣០ ស.ក.ប.យ ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស និងប្រកាសរួមលេខ ១ ៣៩ ស.ក.ប.យ ស្តីពីលក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស ។

ឯកឧត្តមបាន លើកឡើងថា ការ លើកកម្ពស់សេវាពេទ្យសហគ្រាសនេះ ដែរ ត្រូវ ទាមទារចាំបាច់ផងដែរឱ្យមាននីតិវិធី និងគោលការណ៍ណែនាំច្បាស់លាស់ក្នុងការសិក្សាស្រាវជ្រាវ និងការតាមដាន ជំងឺវិជ្ជាជីវៈ ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ចំពោះការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

ឯកឧត្តម អុិត សំហេង មានប្រសាសន៍ ៖ «សុវត្ថិភាព និង សុខភាព នៅកន្លែងធ្វើការគឺជាកត្តាសំ ខា ន់ណាស់ ហើយការជំរុញនូវ សេវាពេទ្យ នៅសហគ្រាស ដែលប្រកបដោយ គុណភាព ប្រសិទ្ធភា ព ជាផ្នែកមួយសំខាន់ណាស់ ក្នុង ការរួមចំណែក ក្នុង ការ ទប់ស្កាត់គ្រោះថ្នាក់ការងារ និង ជំងឺវិជ្ជាជីវៈនៅ កន្លែងធ្វើការ ដោយទាមទារ ចាំបាច់មាន នីតិវិធី គោលការណ៍ណែនាំច្បាស់លាស់ក្នុងការសិក្សាស្រាវជ្រាវ និងការតាមដាន ជំងឺវិជ្ជាជីវៈ »។

បើតាម ការ លើកឡើងរបស់ឯកឧត្តម អុិត សំហេង ក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បាន ជំរុញអនុវត្តច្បាប់ ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តតាមរយ:យន្តការអធិការកិច្ចការងារ ក្នុងនោះបានចុះអធិការកិច្ចការងារសរុបចំនួន ២,៣១១លើក ដោ យចុះអធិការកិច្ច ការងារសាមញ្ញ ចំនួន ១,៩៥២លើក, អធិការកិច្ចតាមដានការដាក់កំហិតចំ នួន ២៥លើក និងអធិការកិច្ចការងារពិសេស ចំនួន ៣៦១លើក។

ឯកឧត្តមបានបន្តថា ក្រសួងក៏បាន ផ្តល់ការបណ្តុះបណ្តាលដល់គ្រូពេទ្យសហគ្រាសបានចំនួន ៣វគ្គ ដែលមានគ្រូពេទ្យ សហគ្រាសចូលរួមសរុបចំនួន ៣៣៥នាក់ និង ផ្តល់លិខិតអនុញ្ញាតប្រកបមុខរបរជាគ្រូពេទ្យសហគ្រាសបានចំនួន ៣៣០នាក់ ដល់គ្រូពេទ្យ សហគ្រាស ដែលបានទទួលការបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះ សុវត្ថិភាព និងសុខភាព ការងារសម្រាប់គ្រូពេទ្យសហគ្រាស។
យោងតាម ក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បាន ឱ្យដឹង ថា សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈគ្រូពេទ្យកម្ពុជា គណៈឆ្មបកម្ពុជា និងគណៈគិលានុប្បដ្ឋាកកម្ពុជា ក្រោមកិច្ចសហការ និងការឧបត្ថម្ភរួមគ្នាពីអង្គការ USAID តាមរយៈគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (EQHA) ដែលអនុវត្ត ដោយអង្គការ FHI360។
នា ពិធីនោះដែរឯកឧត្តមធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈ វិ ជ្ជាជីវៈសុខាភិបាល ក៏ បាន លើកឡើងដែរថា ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពផ្នែកសុខាភិបាល គណៈវិជ្ជាជីវៈតម្រូវ ឱ្យ អ្នក វិជ្ជាជីវៈទាំងអស់ត្រូវ បំពេញ លក្ខខណ្ឌ មួយចំនួនដើម្បីធានាបាន អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ។ឯកឧត្តមបាន ឱ្យដឹងទៀតថា ៖ «អ្នកនោះត្រូវមាន សញ្ញាបត្រត្រឹមត្រូវ ដែលទទួលស្គាល់ដោយ ក្រសួង សុខាភិបាល ដោយសារ អ្នកខ្លះប្រើសញ្ញាបត្រក្លែងក្លាយ នៅក្នុង ការងារ ពាក់ព័ន្ធនឹង ការងារចុះបញ្ជិ កា រជាមួយនឹងការ ផ្តល់ អាជ្ញាបណ្ណ ដែល យើង បានរកឃើញសញ្ញាបត្រក្លែងក្លាយយ៉ាងច្រើន គួរ ឱ្យ បារម្ភ »។

លក្ខខណ្ឌមួយចំនួនទៀតដូចជា ត្រូ វ មាន សមត្ថភាពជំនាញមាំទាំ និងទាន់សម័យកាល , ត្រូវមាន សុខភាព ល្អទាំង ផ្លូវ កាយ ផ្លូវ ចិត្ត , មិនដែល មានទោសឧក្រិដ្ឋ ហើយពេលប្រកបវិជ្ជាជីវៈ ពេទ្យទាំងអស់ត្រូវ តែ បំពេញការងារប្រកបដោយ ស្តង់ដារ និង ដែនកំណត់ ហើយ ត្រូវ តែ ទទួលស្គាល់ថាជាសេវា មានគុណភាព ល្អ និង ការទទួលខុសត្រូវ ។

ឯកឧត្តម ធា គ្រុយ បានបញ្ជាក់ថា ៖ « ការចុះបញ្ជិការ និងការ ផ្តល់អាជ្ញាបណ្ណ ដែល យើង បាននិងកំពុងពិភាក្សាក្នុង សិក្ខាសាលានេះគឺជាកិច្ចការដ៏សំខាន់ ដើម្បីធានាបានថាអ្នក ដែល ផ្តល់សេវាគឺជាគ្រូពេទ្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រឹមត្រូវ ល្អ ហើយទទួលស្គាល់ថាការ ផ្តល់សេវាសុខាភិបាលដែលមានគុណភាព ប្រសិទ្ធភាព និងសមត្ថភាព»។
ថ្នាក់ដឹកនាំគ្រប់គ្រង រោងចក្រ សហគ្រាស ក៏គួរពិចារណា ផងដែរ ទាក់ទងនឹង ជំងឺដែលលើសពីសមត្ថភាពរបស់ គ្រូពេទ្យ ជំងឺដែលមានសមត្ថភាពព្យាបាលតែមិនមានលទ្ធភាព ដូចនេះត្រូវ តែបញ្ជូន បន្តប្រកបដោយ សុវត្ថិភាព ក្នុង ស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ:CPA

ads banner