តើកូរ៉េខាងត្បូងហ៊ានផ្តល់អាវុធដល់អ៊ុយក្រែនដែរឬទេ ខណៈរុស្ស៊ីគំរាមថានឹងផ្តល់អាវុធដល់ កូរ៉េខាងជើងវិញ? (Video Inside)

កូរ៉េខាងត្បូងបាននិយាយថាគេនឹងជួយផ្តល់ឱ្យអ៊ុយក្រែននូវជំនួយតែមនុស្សធម៌នោះទេ ប៉ុន្តែប្រធានាធិបតី កូរ៉េខាងត្បូង លោក យូន សុកយុល បានថ្លែងក្នុងសប្តាហ៍នេះថា គេក៏អាចផ្លាស់ប្តូរជំហរវិញដែរ ប្រសិនបើមានការវាយប្រហារទ្រង់ទ្រាយធំ ដាក់លើប្រជាជនស៊ីវិល។ វិមានក្រឹមឡាំងបានប្រតិកម្មទៅវិញថា ការចាប់ផ្តើមរបស់កូរ៉េខាងត្បូង នូវការផ្តល់អាវុធដល់អ៊ុយក្រែន នឹងមានន័យថាជាការធ្វើសកម្មភាពពាក់ព័ន្ធក្នុងទំនាស់អ៊ុយក្រែន។ រុស្ស៊ីបានគម្រាមថា គេនឹងផ្តល់អាវុធដល់កូរ៉េខាងជើងវិញ បើសិនជាកូរ៉េខាងត្បូងហ៊ានផ្តល់អាវុធដល់អ៊ុយក្រែន។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

ads banner