ឯកឧត្តម ណយ ផាន់ណា៖ ការប្រកួតជើងឯកពិភពលោក នៅជប៉ុន ជាការវាស់ស្ទង់សមត្ថភាព ចុងក្រោយ មុនស៊ីហ្គេម

ឯកឧត្តម ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា ការប្រកួតជើងឯកពិភពលោក នៅជប៉ុន គឺជាការវាស់ស្ទង់សមត្ថភាពចុងក្រោយ របស់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកាយសម្ព័ន្ធកម្ពុជា ប្រភេទ Aerobic ទាំង៩រូប មុនស៊ីហ្គេមចាប់ផ្ដើមនាខែឧសភាខាងមុខនេះ។

ឯកឧត្តម ណយ ផាន់ណា បានឲ្យដឹងថា «ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ គឺជាការត្រៀមលក្ខណៈសម្រាប់ការចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាមកដល់ និងជាការពង្រឹងសមត្ថភាព បច្ចេកទេសអោយកាន់តែល្អប្រសើរ ដើម្បីក្តោបឪកាសដណ្តើមមេដាយជូនជាតិ។ ឯកឧត្តម សង្ឃឹមថា ព្រឹត្តិការណ៍ដ៏ធំមួយនេះ ជាការដកស្រង់បទពិសោធន៍មួយដ៏ល្អ ហើយយើងអាចវាយតម្លៃបានទៅលើការប្រកួត មុនស៊ីហ្គេមរបស់យើងតែម្ដង»។

ឯកឧត្តមអគ្គលេខាធិការ បានបន្តថា ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ មានជាង១០ប្រទេសចូលរួម ចន្លោះពី១៥ ទៅ១៨ប្រទេស ក្នុងនោះ ក៏មានកីឡាករ កីឡាការិនីខ្លាំងៗកម្រិតពិភពលោក មកតំបន់អឺរ៉ុបចូលរួមដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជាត្រូវតែចូលរួមដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី។
សូមបញ្ជាក់ថា ការចូលរួមប្រកួតជើងឯកពិភពលោក នៅជប៉ុននេះ កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនី ចំនួន៩រូប ចៅក្រមអន្តរជាតិ ១រូប និងគ្រូបង្វឹកចំនួន ៣រូប។ កម្ពុជាបានដាក់គោលដៅ ជាមួយការប្តេជ្ញាចិត្តថា នឹងធ្វើយ៉ាងណាអាចឈានជើងចូលវគ្គផ្ដាច់ព្រ័ត្រឲ្យបាន ឬក៏ឈានយកមេដាយជូនជាតិផងដែ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner