ស្រួង ភាវី ប៊ីយ៉ាការ៉ុមឆ្នាំ២០២៣” មានអត្តពលិក ចំនួន៦ប្រទេសសុទ្ធសឹងជាជើងខ្លាំងចូលរួម
ភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡា “ស្រួង ភាវី ប៊ីយ៉ាការ៉ុម” ដែលរៀបចំឡើងដោយ ក្លិបប៊ីយ៊ា Lux98 ក្រោមកិច្ចសហការ ពីកីឡាការិនីឆ្នើមរបស់កម្ពុជា “ស្រួង ភាវី” និងមានការ គាំទ្រពីសហព័ន្ធកីឡាស្នូកឃ័រឬប៊ីយ៉ាកម្ពុជា មានអត្តពលិក នៅក្លិបប៊ីយ៊ា Lux98 ក្នុង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ដោយមានអត្តពលិក ចំនួន ៦ប្រទេស ចូលរួម ។

កញ្ញា ហេង ចាង ប្រធានក្លិបប៊ីយ៉ា Lux98 បានបញ្ជាក់ថា ការប្រកួតនេះ មានកីឡាករកីឡាការិនី ចំនួន ៣២នាក់ មកពី ៦ ប្រទេសចូលរួម ក្នុងនោះ មានមកពី ប្រទេសកូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី បារាំង ព្រមទាំងកម្ពុជាដែលជាម្ចាស់ផ្ទះ ជាពិសេសទៀតនោះគឺកីឡាការិនី ដ៌ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ក៏បានបង្ហាញខ្លួន ក្នុងការប្រកួតនេះដែរ ។ ចំណែក អាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួតវិញ គឺក្លិបបាននាំយកអាជ្ញាកណ្តាលអន្តរជាតិ មកពីប្រទេសវៀតណាម ។

អ្នកនាង ស្រួង ភាវី ដែលជាកីឡាការិនីកិត្តិយស ក្នុងព្រឹត្តិការនេះបានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា “ស្រួង ភាវី ប៊ីយ៉ាការ៉ុម”រៀបចំឡើងក្នុងបំណង ស្វែងរកកីឡាករដែលមានសមត្ថភាព ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ Sea game 2023 ដើម្បីដណ្ដើម មេដាយជូនប្រទេសជាតិ ។ សម្រាប់ការប្រកួតនេះគណៈកម្មការរៀបចំ នឹងផ្ដល់ជូនដល់ជ័យលាភី នូវ ប្រាក់រង្វាន់ ចំនួន 3រង្វាន់ ដើម្បីលើកទឹកដល់កីឡាករ កីឡាការិនី ដែលឧបត្ថម្ភ ដោយអង្គការនៃប្រទេសកូរ៉េ តំណាងឲ្យ កីឡាការិនី ស្រួង ភាវី ។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡា ប៊ីយ៉ាកម្ពុជា មានប្រសាសន៍ថា ក្នុងនាមសហព័ន្ធលោក មានសេចក្ដីរីករាយជាខ្លាំង និង បានថ្លែងអំណរគុណ ដល់ កីឡាការិនី ស្រួង ភារី អង្គការនៃប្រទេសកូរ៉េ ព្រមទាំង ក្លិបប៊ីយ៊ា Lux98 បានរៀបចំកម្មវិធីនេះឡើង ដែលជាការរួមចំណែក ក្នុងការ អភិវឌ្ឍកីឡា ប៊ីយ៉ាការ៉ុម នៅកម្ពុជា ។

លោក អគ្គលេខាធិការសង្ឃឹមថា តាមរយៈកីឡាការិនីកំពូលអាស៊ី ស្រួងភារី នឹងធ្វើឲ្យ ប៊ីយ៉ាការ៉ុម មានការគាំទ្រពីមហាជនកាន់តែច្រើន និងជាកីឡាពេញនិយមនៅកម្ពុជា ព្រោះប្រភេទកីឡានេះ អាចលេងបានគ្រប់វ័យមិនថាក្មេងឬមនុស្សចាស់នោះឡើយ។
លោក ម៉ារ៉ា សុជាតិ បានលើកឡើង ថា កីឡាការនី Carom ស្រួង ភាវី មិនត្រឹមតែជាអ្នករួមចំណែកក្នុងការអភិវឌ្ឍប៊ីយ៉ាការ៉ុមនៅកម្ពុជាប៉ុណ្ណោះទេ តែនាងក៏ជា អត្តពលិក១រូប ដែលកំពុងត្រៀមលក្ខណៈ ចូលរួមក្នុងព្រឹត្តិការកីឡាស៊ីហ្គេមនៅកម្ពុជា ដែលនឹងអាចនាំយកមេដាយពីការប្រកួតមកជូនជាតិថែមទៀតផង៕

អត្ថបទ ៖ ជាវ ចន្ធូ ,ថតដោយ ជីម ភារ៉ា