ប្រេងសាំងធ្លាក់ចុះក្នុងរយៈពេល១០ថ្ងៃទៅមុខទៀតនេះ (Video Inside)

តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់៤០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះ ចំនួន៥០រៀល បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់៥០ រៀលក្នុង១លីត្រ ដែលតម្លែនេះគឺ បានធ្លាក់ ចំនួន១០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner