សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ១០០កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) ឆ្នាំ២០២៣
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនសំណឹងមួយ ស្តីពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ១០០កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) ឆ្នាំ២០២៣ ។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ១០០កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) ឆ្នាំ២០២៣ ដូចមានភ្ជាប់បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ស្ថាពរ និងបម្រុង ។
សម្រាប់បេក្ខជនប្រឡងជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចមានចែងក្នុងសេចក្តីជូនដំណឹង ។ សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ចាប់ពីម៉ោង ៨:០០ព្រឹក-៥:០០ល្ងាច រៀងរាល់ថ្ងៃ។ ទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងសេចក្តីជូនដំណឹង ៕ ដោយ ៖ ម៉ាដេប៉ូ





