បញ្ហាសុខភាពទាក់ទងនឹងការបំពុលបរិយាកាស កាន់តែយ៉ាប់យ៉ឺន នៅថៃ

បាងកក៖ ការបំពុលបរិយាកាសប៉ះពាល់ដល់សុខភាពមនុស្សកាន់តែខ្លាំង ក្នុងប្រទេសថៃ។

បញ្ហាសុខភាពទាក់ទងនឹងការបំពុលបរិយាកាស កើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ។ គ្រប់ដង្ហើមត្រូវតែតស៊ូជម្នះ ព្រោះការបំពុលបរិយាកាសប៉ះពាល់ដល់សុខភាពក្នុងប្រទេសថៃ។

អ្នកជំងឺវ័យចំណាស់ម្នាក់ ត្រូវបានគេឃើញថា បានជាប់បំពង់ទុយោកំពុងពិបាកដកដង្ហើម នៅក្នុងមន្ទីរពេទ្យទីក្រុងបាងកក ខណៈដែលប្រទេសថៃកំពុងប្រឈមនឹង “ការកើនឡើងយ៉ាងខ្លាំង” ចំពោះបញ្ហាផ្លូវដង្ហើមដែលបណ្តាលមកពីការកើនឡើងនៃការបំពុលខ្យល់។

មនុស្សប្រហែល ២លាន៤សែននាក់នៅក្នុងប្រទេសថៃ ត្រូវការការព្យាបាល បែបវេជ្ជសាស្រ្តដែលទាក់ទងនឹងការបំពុលខ្យល់ចាប់តាំងពីដើមឆ្នាំនេះ រួមទាំងមនុស្សជិត ២០ម៉ឺននាក់ ក្នុងសប្តាហ៍នេះ នេះបើយោងតាមមន្ត្រីសុខាភិបាល៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner