ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក និងដាច់ខាតមិនត្រូវធ្វេសប្រហែសរងចាំពេលវេលានោះទេ។ ដោយសារ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍ ឬមិនអាចបំពេញការងារ។ ក្នុងនោះ បើអាចជៀសវាង បានសូមកុំចូលខ្លួនទៅពាក់ព័ន្ធនឹងរឿងរ៉ាងរបស់អ្នកដទៃ បើទោះបីគម្បីណាស់ក្តី ពីព្រោះ កំហុសអចេតនាអាចនឹងរំខានដល់ខ្លួនអ្នកទៅវិញ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ សូមត្រៀមរៀបចំការងារឲ្យបានម៉ត់ចត់បន្ថែម។ ក្នុងនោះសូមលោកអ្នកជឿទុកចិត្តលើខ្លួនឯង ហើយព្យាយាមប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងដើម្បីបំពេញការងារ។ ទន្ទឹមនឹងនេះ អ្នកក៏មិនចាំបាច់ត្រូវព្យាយាមយល់ចិត្តនរណាម្នាក់ឡើយ ការបំពេញការងារ ទៅតាមតួនាទីជាកាតព្វកិច្ច។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។ ក្នុងរយៈពេលនេះ ការជួសជុល ឬកែលម្អស្ថានភាព ខាងក្នុងមានប្រយោជន៍ជាងលោកអ្នកព្យាយាមដេញតាមស្ថានភាពខាងក្រៅ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកហាក់មានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល់ការសម្រេចចិត្តយ៉ាងខ្លាំង។ ម្យ៉ាងទៀត លោកអ្នកមិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃឡើយ ចំណាយទៅលើកិច្ចការរបស់អ្នក។ ដោយឡែក សូមប្រើប្រាស់ពេលវេលាខ្លះដើម្បីកែលម្អស្ថានភាពគម្រោងផែនការរបស់អ្នក ស្វែងរកពត៌មានលំអិតនៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួន ហើយខិតខំបំពេញការងារអោយបានចប់រួចរាល់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្មដោយជោគជ័យ។ សម្រាប់លោកអ្នកដែលរកស៊ីជួញដូរនឹងទទួលបានលាភធំទាក់ទងនឹងហិរញ្ញវត្ថុ ចំណែកកិច្ចការដែលទាក់ទងនឹងអចលនទ្រព្យនឹងអាចផ្តល់ផលលើសពីការរំពឹងទុក។ ក្រៅពីនេះ ប្រសិនបើ អ្នកជាអ្នកគ្រប់គ្រងនឹងទទួលបានការជួយជ្រោមជ្រែងខ្លាំងពីមនុស្សក្រោមបង្គាប់ លោកអ្នក អាចចាត់ចែងការងារបានទៅតាមបំណង។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងត្រូវបានផ្តល់ជូននូវឳកាសកាន់តែល្អក្នុងអាជីព ដោយរួមទាំងផ្នែកសម្ភារៈផង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការបានដោយរលូន។ ចំពោះសញ្ញាណនៃឧបសគ្គនានានឹងមិនអាចកើតឡើង មកប្រឈមនឹងការងាររបស់អ្នកនោះទេ ហេតុនេះចូរធ្វើអ្វីដែលអ្នកបានគ្រោងទុក។ បើទោះបីជាយ៉ាងនេះក្តី សូមប្រុងប្រយ័ត្ន និងត្រូវបំពេញការងារដោយសន្សឹមៗ។ ដោយឡែក ក្នុងអនាគតដ៏ខ្លី អ្នកនឹងអាចទទួលបានសំណាងទាក់ទងនឹងហិរញ្ញវត្ថុ ឬការតំឡើងប្រាក់ខែ។ ទន្ទឹមនឹងនោះ កិច្ចការថ្ងៃនេះមានទំនាក់ទំនង នឹងគំនិតច្នៃប្រឌិតយ៉ាងប្រសើរណាស់ ពិសេសលោកអ្នកនឹងអាចដោះស្រាយបញ្ហាចាស់ថ្មីបានយ៉ាងល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពកំរិតខ្ពស់។ ចំពោះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលនឹងបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា ឬចូរនិយាយការចំាបាច់ជាមួយថ្នាក់ដឹកនាំ។ ក្នុងពេលនេះ សូមមានការ តស៊ូបំផុត កុំទាន់លែងដៃ បើទោះបីជាអ្នកបានទទួលអំណោយផលក្នុងអាជីពយ៉ាងណាក្តី ពីព្រោះឳកាសប្រសើរនៅខាងមុខនឹងមានកាន់តែច្រើន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ សីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកកំពុងជួបបញ្ហាទាក់ទងនឹងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមដោះស្រាយបញ្ហាតូចតាចនានាដែលមានកន្លងមក ហើយត្រូវសំដែងភាពស្មោះត្រង់ទទួលយកការពិត។ សូមរស់នៅដោយភាពអត់ធ្មត់ និងស្ងប់ស្ងៀម ព្រមទាំងមានភាពទៀងត្រង់ជានិច្ច ហើយក៏មិនចាំបាច់ត្រូវលាក់បាំងកំហុសរបស់ខ្លួនដែរ បណ្តោយ អ្វីៗទៅតាមពេលវេលា ពីព្រោះអ្វីៗនឹងកែប្រែទៅជាល្អប្រសើរជាងមុន។ ក្នុងពេលនេះ ការ សាកល្បងទាំងឡាយត្រូវតែជៀសវាង ពិសេសប្រសិនបើអ្នកនឹងត្រូវប្រើប្រាស់លុយកាក់វិញ គឺពិបាកក្នុងការស្តារស្ថានភាពខ្លាំងណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ចប់ការងារបានដោយជោគជ័យ និងរហ័សរហួនណាស់។ ក្រៅពីនេះនឹងទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួនបានល្អប្រសើរណាស់។ តែទោះយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការ ពីព្រោះភាពរាំងស្ទះខ្លះអាចកើតឡើងដោយមិនបានព្រៀងទុកផងដែរ។ លើសពីនេះ គួរជៀសវាងការសន្យាទាំងឡាយណាដែលអ្នកមិនអាចធ្វើបាន ពីព្រោះទំនុកចិត្តសំខាន់បំផុតក្នុងពេលនេះ។ ដោយឡែក ប្រហែលជាអ្នកត្រូវចែករំលែកពេលខ្លះសម្រាប់សុខ សុភមង្គល និងសុខភាពរបស់ខ្លួនឯង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងប្រព្រឹត្តិទៅលើគន្លងផ្លូវជោគជ័យ។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់វិជ្ជាជីវៈរបស់ខ្លួន ឬលាភសំណាងទាក់ទងនឹងសម្ភារៈ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ ដើម្បីទទួលបានលទ្ធផលល្អ សូមព្យាយាមចំណាយពេលបន្ថែម និងកែលម្អស្ថានភាពការងាររបស់អ្នក ហើយជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន។ ក្រៅពីនេះ ព្យាយាមយ៉ាងណាកុំធ្វើការសន្និដ្ឋានដោយងាយ កុំមើលងាយស្ថានការណ៍ ហើយត្រូវមានគម្រោងបន្ទាប់បន្សំជានិច្ច ដើម្បីអ្នកមានលទ្ធភាពសម្របទៅតាមស្ថានការណ៍បានដោយប្រសិទ្ធភាព។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សា ហើយចំពោះការប្រថុយប្រថាន។ ក្នុងពេល នេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារបានតាមបំណង។ មជ្ឈដ្ឋានខាងក្រៅមាន សភាពមិនហ្នឹងហ្ន៎ ប៉ុន្តែវាមិនអាចរំខានដល់ជំហានរបស់អ្នកបានទេនៅពេលនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារជាក្រុម។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ផ្ទេរផ្ទូរលុយកាក់ និងធ្វើការងារ ផ្នែកចលន និងអចលនទ្រព្យបាន ពីព្រោះកំរិតហិរញ្ញវត្ថុរបសើអ្នកមិនត្រូវបានរំខាននោះ ទេ។ ភាពជោគជ័យនៅក្នុងពេលេនេះត្រូវបានកំណត់ ប៉ុន្តែអ្នកគួរកំណត់ពេលវេលាប្រតិបត្តិការអោយបានច្បាស់លាស់ជានិច្ច។ ក្រៅពីនេះ លោកអ្នកមិនអាចផ្តោតអារម្មណ៍ចំពោះ បញ្ហាកន្លងមកនោះទេ ពីព្រោះអ្នកនឹងត្រូវរំខានផ្លូវចិត្ត និងពិបាកក្នុងការសម្រេចចិត្ត។ ដោយឡែក សូមរក្សាចិត្តសណ្តោស និងអនុគ្រោះអោយបានច្រើនចំពោះមនុស្សនៅក្បែរ។
ចំណាំៈ
ឆ្នាំទាំង៤ រោង ម្សាញ់ មមី វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចជួបលាភសំណាងច្រើនទំាងលុយកាក់ និងសម្ភារៈ។ ថ្ងៃនេះលោកអ្នកអាចធ្វើដំណើរចាកចេញ សហការ ក៏ដូចជាបោះទុនបានយ៉ាងប្រសើរ។