ឯកឧត្តម វ៉ាត់ ចំរើន៖ បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅស្នាមញញឹម ចេញពិបេះដូង ជូនប្រតិភូកីឡា គឺជាចំណុចសំខាន់ មុនព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ចនៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្តសរុបប្រមាណ ៥០០នាក់ចូលរួម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC មានប្រសាសន៍ថា អ្នកស្ម័គ្រចិត្ត ជាពិធីការ ពិធីការិនី មានកាតព្វកិច្ច និងភារកិច្ច ២យ៉ាង គឺទី១-អ្វីដែលត្រូវធ្វើ ទី២-អ្វីដែលយើងកុំធ្វើ។ ដូច៣កុំ៣ការពារ ។អញ្ចឹងជាទូទៅយើងត្រូវអនុវត្តគោលការណ៍នេះ ។ដូច្នេះអ្វីដែលមិនច្បាស់លាស់ និងធ្វើទៅឆ្គងគឺយើងកុំធ្វើ ហើយអ្វីដែលយើងអាចធ្វើបាន តាមតួនាទីភារកិច្ចយើង គឺធ្វើចេញពីបេះដូង ធ្វើដោយស្នាមញញឹម ធ្វើដោយមានការទទួលខុសត្រូវទើបភ្ញៀវមានភាពកក់ក្តី ហើយទទួលបាននូវការទុកចិត្តដល់សេវាបំរើរបស់យើង ដែលកើតចេញពីខ្លួនយើង ដោយជំនឿចិត្ត។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។

ឯកឧត្តម អគ្គលេខាធិការ បន្តថា ក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games គឺជាសរសៃឈាមរបស់ហ្គេម បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនឹងគាំង ។ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជាការលើកគុណតម្លៃព្រឹត្តការណ៍ឲ្យដំណើរការទៅមុខតាមរយៈអ្នកស្ម័គ្រចិត្តជាង៦០០០នាក់ បូកអ្នកធ្វើការតាមសហព័ន្ធជាតិសរុបជិតមួយម៉ឺននាក់ គឺទៅកន្លែងណាក៏មានអ្នកស្ម័គ្រចិត្តយើងទៅដល់ នេះជាកត្តាសំខាន់។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា តាមរយៈបទពិសោធន៍របស់វាគ្មិនឯកឧត្តម ផាត វិបុលសុភ័ក្រ្ត កញ្ញា តៃ លីដា ធ្លាប់ចូលរួមកីឡាអូឡាំពិក និងចែករំលែកព័ត៌មានល្អជូនដល់អ្នកស្ម័គ្រចិត្តយើង។

អគ្គលេខាធិការ CAMSOC-CAMPAPGOC បានបន្ថែមថា សារពិសេសៗ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី គេបានប្រសិទ្ធនាមឲ្យស៊ីហ្គេម នៅកម្ពុជា គឺជា Free Game ពាក្យថា Free អ្នកណាក៏ចង់បានដែរ ហើយ Free Game នេះនៅលើលើកនេះអត់មានទេ អញ្ចឹងមានតែកម្ពុជាទេដែលប្រទេសតូចបេះដូងធំ បានធ្វើអោយប្រទេសនីមួយៗបានអបអរសាទរក្រោយកម្ពុជាប្រកាសមិនយកកម្រៃ។ ដូច្នេះ DNA Of The Games ត្រូវនាំសារថា កម្ពុជាធ្វើបាន កម្ពុជាធ្វើខុសប្លែកពីគេ ។អញ្ចឹងយើងត្រូវមានមោទនភាពជាខ្មែរ ។មោទនភាពជាម្ចាស់ផ្ទះ ។មោទនភាពថ្នាក់ដឹកនាំដែលផ្តល់ទឹកចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

ឯកឧត្តម វ៉ាត់ ចំរើន បានផ្តាំផ្ញើឲ្យអ្នកស្ម័គ្រចិត្តត្រូវមានវិន័យសេចក្តិថ្នៃថ្នូរ គោរពពេលវេលា តួនាទី មិនត្រូវធ្វេសប្រហែសធ្វើឲ្យប្រតិភូកីឡាប្រទេសណាមានការខកចិត្ត។
ជាចុងក្រោយ ឯកឧត្តម ស្នើឲ្យអ្នកស្ម័គ្រចិត្តទាំងអស់ប្រឆាំងនូវព័ត៌មានក្លែងក្លាយ តែជួយផ្សព្វផ្សាយព័ត៌មានផ្លូវការ និងវិជ្ជមានពីព្រឹត្តិការណ៍ ថាកម្ពុជាធ្វើការជាក្រុមល្អ មានសាមគ្គីភាពល្អ មានការរៀបរយល្អ នៅ ពេលស៊ីហ្គេមចប់ធ្វើឲ្យពិភពលោកមើលមកកម្ពុជានូវរបត់ថ្មីមួយដ៏អស្ចារ្យ ជាមុខមាត់របស់រាជរដ្ឋាភិបាល៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner