អង្គការសង្គមស៊ីវិលចង់ឃើញឱ្យមានការអនុវត្តទោសទណ្ឌចំពោះអ្នកដាក់អន្ទាក់បំផ្លាញសត្វព្រៃ

ភ្នំពេញ៖សំដៅទប់ស្កាត់ ក៏ដូចជាកិច្ចការពារសត្វព្រៃឱ្យបានតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាពថែមទៀតនោះក្រុមអង្គការសង្គមស៊ីវិលចង់ឃើញឱ្យមានការអនុវត្តទោសទណ្ឌចំពោះអ្នកដាក់អន្ទាក់ចាប់សត្វព្រៃ។

ការលើកឡើងបែបនេះដោយ លោក សេង ទៀក នាយក អង្គការ WWF ប្រចាំនៅកម្ពុជា ក្នុងសន្នីសីទ សារព័ត៌មានស្តីពីយុទ្ធនាការ”អន្ទាក់សូន្យ” សាលា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់កាលរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២៣ កន្លងទៅ។

លោក សេង ទៀក បានថ្លែងថាសម្រាប់វិធានការច្បាប់គេគួរតែអនុវត្តឲ្យបានតឹងរ៉ឹងចំពោះអ្នកដែលសម្លាប់សត្វ និងជួញដូរសត្វព្រៃ។ចំណុចដែលយុទ្ធនាការអន្ទាក់សូន្យសម្រេចគឺ យើង ត្រូវពិនិត្យលើគោលនយោបាយនឹងច្បាប់ពិសេសនោះការផាកពិន័យ ការដាក់ទោសទណ្ឌ។

ជាមួយគ្នានេះ លោកនាយកអង្គការក៏បានស្នើឲ្យមានការពិនិត្យ និង កែប្រែនូវមាត្រាមួយចំនួនពាក់ព័ន្ធការហាមសម្លាប់ចាប់សត្វ។ក្នុងនេះដែរលោកបានសម្តែងការចង់ឃើញឱ្យមានការដាក់ទោសចំពោះអ្នកដាក់អន្ទាក់អាចទោសពី១ដល់៥ឆ្នាំរាប់ ទាំងមានអន្ទាក់ក្នុងដៃផងដែរ។

លោក សេង ទៀក បញ្ជាក់បន្ថែមថាបច្ចុប្បន្នបានអនុវត្តចំពោះអ្នកដែលចាប់ ទាក់ សម្លាប់សត្វព្រៃគ្រាន់តែធ្វើកិច្ចសន្យា និងផាកពិន័យពី១លានរៀល ទៅ១០លានារៀលដែលចំនួន តិចបំផុត។

លោកបានថ្លែងដោយគូសបញ្ជាក់ថា៖«ខ្ញុំចង់ឃើញការដាក់ទោសទណ្ឌនេះគឺជាទោសទណ្ឌមួយដែលជាប់ពន្ធនាគារពី១ទៅ៥ឆ្នាំចំពោះអ្នកមានអន្ទាក់ និងសម្លាប់សត្វព្រៃ អីញ្ចឹងខ្ញុំស្នើក្រសួងបរិស្ថានពិនិត្យមើលមាត្រាមួយចំនួនពាក់ព័ន្ធនឹងច្បាប់តំបន់ការពារ »។

នាយកអង្គការរូបនេះបានឲ្យដឹងថាបើតាមរបាយការណ៍របស់ក្រសួងបរិស្ថានឲ្យដឹងថាក្នុងឆ្នាំ២០២២កន្លងមកនេះគេបានរកឃើញអន្ទាក់ដែលជនល្មើសដាក់នៅតំបន់ការពារទាំងអស់ដើម្បីចាប់សត្វព្រៃនៅទូទាំងប្រទេសបានចំនួន៣៥ ១៩៣អន្ទាក់។

លោកបញ្ជាក់ថាបើប្រៀបធៀបអន្ទាក់ដែលបានចាប់នៅក្នុងឆ្នាំ២០២១មុនយុទ្ធនាការអន្ទាក់សូន្យនោះមានជាង៦ម៉ឺនអន្ទាក់ថយចុះមកជាង៣ម៉ឺនអន្ទាក់នេះគឺថយចុះប្រហែ ៤០ភាគរយ។ក្រៅពីនេះមន្ត្រីអភិរក្សក៏ចាប់បានកំាភ្លើងកែច្នៃមុនយុទ្ធនាការអន្ទាក់សូន្យដោយធ្វើការដកហូតជាង៩០០ដើម និងចុងឆ្នាំ២០២២កាំភ្លើងដែលប្រមូលបានមានចំនួន៥១៦ដើម ។ដូច្នេះមានការថយចុះជិត៥០ភាគរយ ។

ដោយឡែក ពាក់ព័ន្ធនឹងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ លោកនាយកអង្កការបានសម្តែងក្តីសង្ឃឹមថាដោយមានការខិតខំប្រឹងប្រែងរបស់ស្ថាប័នរដ្ឋ ដៃគូនានា និងមន្ត្រីចុះល្បាតនៅតាមសហគមន៍នានានឹងចូលរួមប្រមូលដោះអន្ទាក់ រួមនឹងអនុវត្តវិធានការច្បាប់នឹងដើរទន្ទឹមគ្នាផងដែរ។

លោកនាយកអង្គការថ្លែងដោយសង្ឃឹមជ៉ឿជាក់ថាយុទ្ធនាការអន្ទាក់សូន្យសម្រេចបានដោយជោគជ័យយើងមិនត្រឹមនាំគ្នាដោះអន្ទាក់ពីតំបន់ការពារនោះទេគឺយើងត្រូវមានការអនុវត្តច្បាប់ឲ្យតឹងរ៉ឹងការអប់រំផ្សព្វផ្សាយឲ្យមានផ្លាស់ប្តូរឥរិយាថបចំពោះអ្នកហូបសាច់ សត្វព្រៃ ឬនៅតាមភោជណីយដ្ឋានជាដើម។

ដោយឡែក លោក លូ វន្នីតំណាងអង្កការ FFIប្រចាំកម្ពុជាបានបង្ហាញក្តីសង្ឃឹមថាយុទ្ធនាការអន្ទាក់សូន្យលើកទី២នឹងទទួលបានលទ្ធផលល្អ ប៉ុន្តែលោកថាភាគីពាក់ព័ន្ធ គួរតែខិតខំ ធ្វើការ អប់រំផ្សព្វផ្សាយបញ្រ្ជាបរព័ត៌មានឲ្យកាន់តែងាយយល់ដល់សំណាក់ប្រជាពលរដ្ឋ។អ្វីដែលគេគួរចាប់អារម្មណ៍ជាងនេះគឺការអប់រំផ្នែកច្បាប់ឲ្យកាន់តែយល់ និងរួមទាំងការដាក់ទោសទណ្ឌជាដើម។

ដោយឡែកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «ការបរិភោគសាច់សត្វព្រៃគឺផ្តល់ហានិភ័យខ្ពស់ណាស់ដល់សុខភាពព្រោះវាសម្បូរដោយមេរោគដែលមិនអាចមើលឃើញដោយភ្នែកទទេរបានទេហើយសាច់សត្វព្រៃក៏មិនអាចព្យាបាលជម្ងឺនានាបានដែរ។ ការចូលរួមរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមទាំងអ្នកដោះអន្ទាក់ អ្នករាយការណ៍ពីអន្ទាក់និងការជួញដូរសត្វព្រៃ និងម្ចាស់ភោជនីដ្ឋានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកាត់បន្ថយអន្ទាក់ និងចូលរួមបង្កើតសុវត្ថិភាពទីជម្រកសត្វព្រៃព្តមទាំងការរស់រានមានជីវិតរបស់សត្វព្រៃនៅក្នុងព្រៃ”។
គួរបញ្ជាក់ថាខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕ អត្ថបទ៖លោក ជិន ម៉ាដេប៉ូ រូបភាព៖លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner