កម្ពុជា ត្រៀមជម្លៀសពលរដ្ឋ ៦នាក់ ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដែលត្រៀមជម្លៀសពលរដ្ឋខ្លួន ចេញពីស៊ូដង់ ដែលកំពុងមានសង្គ្រាមក្នុងប្រទេសកាន់តែខ្លាំង
អត្ថបទដោយ៖
សួង ពិសិដ្ឋ
ភ្នំពេញ៖ ក្នុងពិធីកាត់ឬសសីមា ព្រះវិហារថ្មី នៃវត្តបារមីវង្គតបុរី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែរនាំឱ្យឯកឧត្តម អូស្មាន ហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តាមដានពីស្ថានភាពប្រជាជនកម្ពុជា ៦នាក់ ដែលកំពុងរស់នៅប្រទេសស៊ូដង់ ខណៈស្ថានភាពនៃសង្គ្រាមក្នុងប្រទេសនេះ កាន់តែកើនឡើង។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានណែរនាំឱ្យជម្លៀសពលរដ្ឋកម្ពុជា ជាមួយប្រជាជនម៉ាឡេស៊ី ខណៈដែលរដ្ឋាភិបាលម៉ាឡេស៊ី កំពុងត្រៀមជម្លៀសពលរដ្ឋខ្លួន ចេញពីស៊ូដង់ផងដែរ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ



សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស