ឯកទត្តកម្មពិភពលោក ចំនួន ៣ ដែលសម្តេចតេជោ ហ៊ុន សែន បំបែកបាន ក្នុងតំណែងរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា សម្តេចបានបំបែកឯកទត្តកម្មពិភពលោកចំនួន៣ រួចមកហើយ។

សម្តេច បន្តថា មានអ្នកចង់ធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែវាសនាចារមកថា គេអត់បានធ្វើទេទោះបីជាគេងាប់ទៅជាតិក្រោយ ក៏មិនអាចធ្វើនាយករដ្ឋមន្ត្រីបានដែរ ឯសម្ដេច មិនចង់ធ្វើហើយមិនស្គាល់តំណែងនាយករដ្ឋមន្ត្រីផង បែរជាមកធ្វើជានាយករដ្ឋម ន្ត្រីជាង ៤ទសវត្សរ៍ ហើយបើបូកទាំងតំណែងនានានៅក្នុងរាជរដ្ឋាភិបាលគឺមានរយៈពេលជាង ៤៤ឆ្នាំ គឺបំបែកឯកទត្តកម្មនៅលើពិភពលោករួចស្រេចទៅហើយ ។

សម្តេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្តទៀតថា ទី១-គឺរដ្ឋមន្រ្តីការបរទេសដែលក្មេងជាងគេនៅលើពិភពលោក, ទី២-នាយករដ្ឋមន្ត្រីដែលក្មេងជាងគេនៅលើពិភពលោក និងទី៣-នាយករដ្ឋមន្ត្រីដែលយូរជាងគេនៅលើពិភពលោក ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner