គណបក្សភ្លើងទៀន មិនទាន់ចុះបញ្ជីការចូលរួមការបោះឆ្នោតទេនៅថ្ងៃចុះឈ្មោះដំបូង (Video Inside)
អត្ថបទដោយ៖
Apsara Net
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមថ្ងៃដំបូងរបស់ខ្លួន ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។ យោងតាមគជប មានគណបក្សនយោបាយទើបចំនួន៤ប៉ុណ្ណោះ ដែលបានមកចុះបញ្ជីនៅថ្ងៃទី២៤ មេសា ថ្ងៃដំបូងនេះ ក្នុងនោះនៅមិនទាន់មានគណបក្សភ្លើងទៀននៅឡើយទេ។
សមាជិកគជប លោក ឌឹម សុវណ្ណារ៉ុម ដែលជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប បានបញ្ជាក់ នៅថ្ងៃដំបូងនេះថា «គណបក្សដែលបានចុះបញ្ជីរួចរាល់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១នេះ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ និងគណបក្សធម្មាធិបតេយ្យ»។
យោងតាម គជប ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងមានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ មេសា រហូតដល់ថ្ងៃទី៨ ឧសភា។