សម្តេចតេជោ ហ៊ុន សែន រំលឹកការដឹងគុណមាតា និងបិតា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកនូវការដឹងគុណដល់មាតាបិតា ដែលជាកិច្ចការមិនអាចរំលងចោលបានឡើយ ចំពោះរូបសម្តេច បើទោះបីជាមានកិច្ចការជាប់រវល់យ៉ាងណាក្តី។

ប្រសាសន៍បង្ហាញការដឹងគុណចំពោះបុព្វបុរសនេះ បានធ្វើឡើងនៅថ្ងៃច័ន្ទទី២៤ មេសានេះ ក្នុងឱកាសសម្តេច, ភរិយា, ក្រុមគ្រួសារ និងសាច់ញាតិបងប្អួនទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដែលជាវត្តរក្សាអដ្ឋិធាតុមាតា និងបិតា បង្កើតដែលទទួលអនិច្ចកម្ម។

គួរបញ្ជាក់ថាមាតារបស់សម្តេចគឺលោកយាយមហាឧបាសិកា ឌី ប៉ុក បានទទួលមរណភាពនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ ក្នុងជន្មាយុ ៧៩ឆ្នាំ…ចំណែកបិតារបស់សម្តេចគឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាពនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ ឆ្នាំដោយជរាពាធ។

វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង គឺជាវត្តមួយដែលបិតារបស់សម្តេចតេជោ ហ៊ុន សែន បានជ្រើសរើសសម្រាប់ជាកន្លែងសាងសង់ចេតិយ៍សម្រាប់នៅពេលណាដែលអ្នកឧកញ៉ាមហាភក្តីបានធ្វើមរណកាល។

ads banner