សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មេសា ២០២៣
១. ត្រីមាសទី១ ឆ្នាំ២០២៣នេះ ពាណិជ្ជកម្មកម្ពុជា ជាមួយអាស៊ាន មានទំហំទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារ ដែលអត្រានេះមានការថយចុះ ១៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងមក – AMS Economy
២. ខេត្តស្ទឹងត្រែងទទួលបាន ចំណូលពីវិស័យកសិកម្មប្រមាណ ៨០០លានដុល្លារបញ្ចូលក្នុងសេដ្ឋកិច្ចខេត្ត ក្នុងរយៈពេល៥ឆ្នាំនេះ និងបានរួមចំណែកក្នុងកំណើន GDP ក្នុងរង្វង់ពី ៦៧% ទៅ ៦៩% ក្នុងមួយឆ្នាំ – FN
៣. រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ ក្នុងក្រុងបាត់ដំបង សម្រេចបានប្រហែល ៨៥% ហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែមេសា ឬដើមខែឧសភា – កម្ពុជាថ្មី
៤. អ្នកនាំពាក្យក្រសួងការបរទេសចិនថា ចិនគោរពឋានៈជារដ្ឋអធិបតេយ្យនៃបណ្តាប្រទេសអតីតសហភាពសូវៀតទាំងអស់ ដោយការលើកឡើងបែបនេះ ធ្វើឡើងក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង បានបង្កឱ្យមានការផ្ទុះកំហឹងនៅអឺរ៉ុប ដោយការចោទជាសំណួរអំពីអធិបតេយ្យភាពរបស់ប្រទេសទាំងនោះ – CNN
៥. អូស្ត្រាលីថា ការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែប្រើសំរាប់វាយប្រហាររយៈចម្ងាយឆ្ងាយ នឹងស្ថិតក្នុងចំណោមអាទិភាពនៃវិស័យការពារជាតិទាំង៦របស់ប្រទេស – Al Jazeera
#ams1minute