៧២ម៉ោងអាស៊ានមានអ្នកឆ្លងមានជាង ២ម៉ឺនករណី (Video Inside)

ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏មានការឆ្លងថ្មី ៣ករណីផងដែរ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ម៉ឺន ៤ពាន់ ៣៩៤ករណី ដែលកើនឡើងចំនួន ១ម៉ឺន ១ពាន់ ១៧១ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, កម្ពុជា និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ១ម៉ឺន ៣ពាន់ ៣៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានអ្នកឆ្លងចំនួន ៣ករណី។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសវៀតណាម។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៨១ម៉ឺន ៦២៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ១៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៦ លានករណី, និងការស្លាប់មានជាង ៦លាន ៨៤ម៉ឺននាក់៕

ads banner