សម្ដេចតេជោ ហ៊ុន សែន៖ បណ្ដាបក្សនយោបាយក្នុងស្រុក គ្មានសិទ្ធិមកចចារជាមួយ ហ៊ុន សែន ទេ តែបើស្នើសុំជួបសម្ដែងការគួរសម អាចផ្ដល់ឱកាស

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សម្ដេច គណបក្សនយោបាយក្នុងស្រុក គ្មានសិទ្ធិមកចចារជាមួយ ហ៊ុន សែន នោះទេ ប៉ុន្ដែបើត្រឹមស្នើសុំជួបសម្ដែងការគួរសម គឺអាចផ្ដល់ឱកាស ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖ បណ្ដាបក្សនយោបាយក្នុងស្រុក គ្មានរឿងចរចាទេ បើអ្នកឯងសុំសម្ដែងការគួរសម ខ្ញុំអាចផ្ដល់ឱកាស បើខ្ញុំមានពេល អត់មានរឿងអីមកត្រូវចរចាទេ ។

ជាមួយគ្នានេះ សម្ដេច បានលើកឡើងជាសំណួរដែរថា តើគណបក្សនយោបាយចរចាគ្នាអំពីរឿងអ្វី? ។ តើគណបក្សនយោបាយ ចង់ចរចាជាមួយនាយករដ្ឋមន្ត្រីអំពីរឿងអ្វីដែរ? ។ ត្រង់ចំណុចនេះ សម្ដេច ស្នើឲ្យបណ្ដាគណបក្សនយោបាយ គោរពអនុវត្តច្បាប់ឲ្យត្រឹមត្រូវ មិនចាំបាច់ចរចាអ្វីទេ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុណ សែន ក៏បានថ្លែងចំអកទៅកាន់ ស៊ន តារា ថា ជាក្មេងពាល ដែលពាក្យ ចាស់លោកពោលថា «កុំពត់តស្រឡៅ កុំប្រដៅក្មេងពាល» ។ សម្ដេចចាត់ទុកថា ស៊ន តារា គឺជាមនុស្សឈ្លើយពេក! វាឈ្លើយហួស ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner