សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលរាជធានី-ខេត្ត រៀបចំឱ្យមានការបញ្ចាំងស្លាយបន្តផ្ទាល់ ពីការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលរាជធានី-ខេត្ត រៀបចំឱ្យមានការបញ្ចាំងស្លាយ ពីការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ នេះបើតាមសារសម្លេងពិសេសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិតាមរយៈបណ្ដាញសង្គមតេលេក្រាម នៅវេលាថ្ងៃត្រង់ ទី២៥ ខែមេសា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា៖ ដោយសារតែសាលប្រកួតមានទំហំតូច និងអ្នកចូលរួម ចង់មើលមានចំនួនច្រើន មានបងប្អូនបានលើកសំណូមពរដោយសមហេតុសមផល សុំឱ្យមានការដាក់បញ្ចាំងស្លាយបន្តផ្ទាល់ចេញពីការប្រកួតនៅកីឡដ្ឋាន ដែលនឹងត្រូវប្រកួត ទាំងនៅស្តាតអូឡាំពិក និងកីឡដ្ឋានមរតកតេជោ។

សម្ដេចបញ្ជាក់ថា ដូច្នេះសូមអភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យ ដើម្បីដាក់ស្លាយ ឱ្យបងប្អូនប្រជាពលរដ្ឋមើលការផ្សាយបន្តផ្ទាល់ ដោយរៀបចំឲ្យបានឆាប់បំផុត ហើយត្រូវការពារសណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរ ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានណែនាំឱ្យអភិបាលខេត្ត ខិតខំរៀបចំឱ្យមានការបញ្ចាំងស្លាយបន្តផ្ទាល់ ចេញពីការប្រកួត ដូចគ្នា ព្រោះអ្នកខ្លះគ្មានឱកាសសម្រាប់មកភ្នំពេញទេ ហើយដោយសារអ្នកនិយមបាល់ទាត់ក៏មានច្រើនដែរ ។ ដូច្នេះសូមយកចិត្តទុកដាក់អនុវត្តឱ្យបានឆាប់បំផុត ។

សូមជម្រាបថា កាប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម នឹងចូលមកដល់ចុងសប្តាហ៍នេះ ដោយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មានការប្រកួតរវាងក្រុមឥណ្ឌូណេស៊ី ទល់នឹង ហ្វីលីពីន នៅម៉ោង៤រសៀល និងការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា ទល់នឹងទីម័រខាងកើត នៅម៉ោង៧យប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner