រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីសម្អាតអនាម័យបរិស្ថាន នៅក្នុងបរិវេណពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ការប្រកួតកីទ្បាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ការប្រកួតកីទ្បាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្អាតអនាម័យបរិស្ថាន នៅក្នុងបរិវេណពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ដឹកនាំដោយ លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងដ៏ខ្ពង់ខ្ពស់ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ។

ក្នុងនោះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ មន្ដ្រីសាលាខណ្ឌ-សង្កាត់ យុវជន ស.ស.យ.ក បុគ្គលិកផ្សារអូរឬស្សី និងបុគ្គលិកផ្នែកអនាម័យរបស់ក្រុមដឹកជញ្ជូនសំរាម MIZUDA សរុបចំនួន ១២០នាក់ ៕






ដោយ ៖ ភារ៉ា និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។