ព្រះអគ្គីជ័យកីឡាវិលមកដល់ទឹកដីកម្ពុជាវិញតាមច្រកស្ទឹងត្រែង (Video Inside)

ព្រះអគ្គីជ័យកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងវិលត្រឡប់ចូលមកក្នុងទឹកដីកម្ពុជាវិញ នាវេលាថ្ងៃទី២៧ មេសា ក្រោយការដង្ហែរព័ទ្ធជុំវិញបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើតរួចរាល់ លើកលែងតែប្រទេសប្រុយណេ។

ពិធីដង្ហែរព្រះអគ្គីជ័យកីឡា ក្នុងក្រុងវៀងច័ន្ទន៍ នៃប្រទេសឡាវ បានបញ្ចប់កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ និងកំពុងដង្ហែរចេញពីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ នៅថ្ងៃទី២៦ មេសានេះ សំដៅមកព្រំដែនកម្ពុជាក្នុងខេត្តស្ទឹងត្រែង។

ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ គឺជាខេត្តនៃការដង្ហែរព្រះអគ្គីជ័យឆ្លងកាត់ នាវេលាថ្ងៃទី២៧ មេសា ឆ្ពោះមករាជធានីភ្នំពេញ។ ក្នុងដំណើរឆ្លងកាត់នោះ ព្រះអគ្គីជ័យត្រូវធ្វើដំណើរកាត់ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាលនៅថ្ងៃទី២៨ ខែមេសាផងដែរ ។

ព្រះអគ្គីជ័យកីឡានឹងបន្ដដង្ហែរចេញពីរាជធានីភ្នំពេញ ធ្វើដំណើរព័ទ្ធជុំវិញ បឹងទន្លេសាប ឆ្លងកាត់ខេត្តកណ្តាល, ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងឆ្លងកាត់ខេត្តកំពង់ចាម។

នាល្ងាចថ្ងៃទី០៥ ខែឧសភា ព្រះអគ្គីជ័យកីឡា នឹងធ្វើដំណើរចូលទៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង៨កន្លះយប់ ដែលជាថ្ងៃប្រកាសចាប់ផ្តើមជាផ្លូវការ ពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។

ads banner