រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី ចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ប្រមាណ ១,២០០នាក់ ដែលចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។
ប្រតិភូកីឡាកម្ពុជា ត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣នេះ មានចំនួនសរុប ១,២០៣នាក់ ក្នុងនោះកីឡាករ និង គ្រូបង្វឹក មន្ត្រីជំនួយបច្ចេកទេសជំនាញចំនួន ១,១៣៦នាក់។ ដោយឡែកសមាស ភាព កីឡាករ គ្រូបង្វឹក ប្រធានក្រុមកីឡា ដែលបានចូលរួម សម្តែងការគួរសម ជា មួយសម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលនេះមានចំនួនសរុប ១,១៣៦ នាក់(ដោយ មិនគិត ថ្នាក់ដឹកនាំ ចំនួនប្រតិភូ ៦៧នាក់)។
ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជាឆ្នាំ ២០២៣ កម្ពុជា ចូលរួមប្រកួត ៣៦ប្រភេទកីឡា និងកីឡាសម្តែងមួយប្រភេទ គឺកីឡា បាល់ទាត់លើតុ «tagball»។ ក្នុង ៣៦ប្រភេទកីឡា មានកីឡាយុទ្ធគុន ដែលមាន៦ប្រភេទកីឡា រួមបញ្ចូលគ្នា (ដូចជាកីឡាប្រដាល់គុនខ្មែរ កីឡាគុនល្បុក្កតោ កីឡាអានីស កីឡាជឺជីតស៊ូ កីឡា Kick Boxing កីឡាវ៉ូវីណាម)។ ដូច្នេះបើគិតរួម ប្រភេទកីឡាសរុប មានចំនួន ៤១ប្រភេទកីឡា ក្នុង SEAGAMES លើកទី៣២នេះ។
មកដល់ពេលនេះកីឡាករ កីឡាការិនី កម្ពុជា ភាគច្រើន បានត្រឡប់ មកដល់កម្ពុជាអស់ហើយ បន្ទាប់ពីចេញទៅហ្វឹកហាត់ក្រៅប្រទេស។ កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ បាន ហ្វឹក ហាត់ទាំងក្នុង និងក្រៅប្រទេសយ៉ាងសកម្ម។ ក្នុងនោះកីឡាករប្រមាណ ៤០ ភាគ រយ បានចេញទៅហ្វឹកហាត់ និងប្រកួតក្រៅប្រទេស ដើម្បីបង្កើនគុណ ផល កីឡា និងបច្ចេកទេសកីឡា។
បើតាមការវាយតម្លៃបច្ចេកទេស និងគុណផលកីឡា តាមប្រព័ន្ធវិទ្យាសាស្ត្រកីឡា និងចិត្តសាស្រ្តកីឡា មានដូចខាងក្រោម៖ ១៖ ជំនាញបច្ចេកទេសកីឡា កើនឡើង ៧០% ធៀបនឹងឆ្នាំ២០២២ , ២៖ គុណភាពកម្លាំងកាយកើនឡើង ១០០% ធៀបនឹងឆ្នាំ២០២២, ៣៖ កម្លាំងចិត្តសាស្រ្តកីឡាករ ក្នុងនាមម្ចាស់ផ្ទះ មានសន្ទុះមុតស្រួចជាមុន និងមានស្មារតីប្រយុទ្ធ «Fighting Spirit» ហ្នឹងន៎ជាងមុន។
យោងតាមការវាយតម្លៃ អាចធ្វើឱ្យសន្ទស្សន៍ មេដាយ មាស ប្រាក់ សំរឹទ្ធ របស់កីឡាករជម្រើសជាតិកម្ពុជា កើនឡើងជិត ២០០ភាគរយ បើធៀបចំនួនមេដាយសរុប (៦៣ មេដាយ) ក្នុងការប្រកួត SEA Games ឆ្នាំ២០២២ នៅវៀតណាម ៕

ដោយ វណ្ណលុក