សម្ដេចតេជោ ហ៊ុន សែន ៖ គណៈកម្មាធិការជាតិរៀបចំការ ប្រកួត ស៊ីហ្គេមលើកទី៣២ រៀបចំបានយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡា របស់កម្ពុជា នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ មុន ពួកគេចូល រួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលរៀបចំឡើងនៅ កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរ គុណ ចំពោះគណៈកម្មធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ដែល ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរៀបចំយ៉ាងល្អ និងគ្រប់ជ្រុង ជ្រោយ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិ រៀបចំការ ប្រកួតស៊ីហ្គេមលើកទី ៣២ ដឹកនាំដោយសម្ដេច ពិជ័យ សេនា ទៀ បាញ់, ឯកឧត្តម ថោង ខុន, ឯកឧត្តម ហង់ ជួនណារ៉ុន និងមន្ត្រីពាក់ព័ន្ធដទៃទៀត ដោយបានខិតខំបំពេញការងារយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយ បើទោះបីជាចំណុចខ្វះខាតតិចតួចក៏ដោយ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner