សម្តេចតេជោ ហ៊ុន សែន៖ អ្នកទទួលសំបុត្រ មិនបានទៅត្រូវឱ្យអ្នកថ្មីទៅវិញ និងអំពាវនាវដល់ពលរដ្ឋ កុំសម្រុកចូលទៅមើលស៊ីហ្គេម ទាំងដែលខ្លួនមិនមានសំបុត្រ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ មុនពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមអំពាវនាវដល់អ្នកមានបំណងទស្សនាការប្រកួតកីឡាស៊ីហ្គេម កុំសម្រុកចូលទៅមើលក្នុងពេលដែលខ្លួនមិនមានសំបុត្រចូលទស្សនាការប្រកួត ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏ណែនាំដល់អ្នកដែលមានសំបុត្រចូលទស្សនាផ្ទាល់ការប្រកួតស៊ីហ្គេម ប្រសិនបើមិនបានទៅមើលការប្រកួតទេ សូមឲ្យសបុត្រនោះ ទៅអ្នកដទៃឱ្យទៅជំនួសវិញ ចៀសវាងចំហរចោលកៅអី ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៀតថា អ្វីដែលសម្ដេចមិនចង់ឃើញនោះ គឺរូបភាពនៃការឡើងរបង ដណ្តើមគ្នាចូលមើល ដែលបង្កបញ្ហា មិនមានសណ្ដាប់ធ្នាប់៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។