សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅវេលាម៉ោង០១និង២០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ម៉េង គាង ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ សោម ទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (អ្នកទាំង២ មុខរបរជាងដែក ស្នាក់បន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ)។
សមត្ថកិច្ចដកហូតបានក្រាមសថ្លា០២កូនថង់តូចផងដែរ។ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យ០២នាក់ កំពុងដើរតាមផ្លូវដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យ ក៏រកឃើញវត្ថុតាងខាងលើ រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕ធ.ដ
