ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកទ្រព្យសម្បត្តិ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាល់ ករណីអំពើលួច (លួចយកទ្រព្យសម្បត្តិ) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ផឹម សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ(មានសារថាតុញៀន)។

ចំណែកជនរងគ្រោះមានឈ្មោះ គួ គាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចដកហូតមកវិញបាន ខ្សែក០២ខ្សែ ទូរសព្ទដៃ០១គ្រឿង កាបូបស្ពាយចំនួន០១ និងម៉ូតូ០១គ្រឿង ម៉ាកធូដេ គ្មានស្លាកលេខ។ ក្នុងនោះដែរ ជនរងគ្រោះបានលុយខ្មែរចំនួន៤,៥០០,០០០រៀល។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅម៉ោង០២និង២០នាទីរំលងអាធ្រាត្រឈាន កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងអង្គុយតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

លុះព្រឹកថ្ងៃដដែល វេលាម៉ោង ០៩ និង៣០នាទី ជនរងគ្រោះ បានបើកប្រពន្ធ័ផ្សព្វផ្សាយបណ្តាញសង្គម(facebook) ឃើញជនសង្ស័យខាងលើ មានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព ដែលធ្វើសកម្មភាពលួចទ្រព្យរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ពេលយប់ រួចជនរងគ្រោះក៏បានមកធ្វើការទំនាក់ទំនងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យ និងមានចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅចំណុចខាងលើពិតប្រាកដមែន។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner