អភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ
នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រី្តសាលាខេត្តមួយចំនួនទៀត បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្អូនៗដែលជាកុមារកំព្រា ដែលលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ។ ក្រៅពីនោះ ឯកឧត្តមអភិបាល ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ម៉ែដោះ និងបុគ្គលិកនិងកុមារក្នុងមណ្ឌលនោះផងដែរ។ ឯកឧត្តម គូច ចំរើន បានគូសបញ្ជាក់ថា ចាប់ពីខែកញ្ញា២០១៩នេះតទៅ មណ្ឌលកុមារនេះ នឹងមានការឧបត្ថម្ភគាំទ្រជានប្តទៀត។
បើយោងតាមលោកស្រី សំ ខាន់ដា ប្រធានមណ្ឌលកុមារកំព្រាក្រុង បានឲ្យដឹងថា មណ្ឌលនេះ មានម៉ែៗសម្រាប់មើលការខុសត្រូវ ចំនួន៣នាក់ បុគ្គលិក២នាក់ និងកុមារាកុមារី កំពុងត្រូវមើលថែមានចំនួ ២៦នាក់។ កុមារទាំងអស់សុទ្ធតែបានបញ្ជូនទៅរៀនគ្រប់ៗគ្នា។ លោកស្រីបានបញ្ជាក់ថា កុមារទាំងនេះក្រោយចេញពីមណ្ឌលទៅចំនួន៨០% មានការងារធ្វើ៕ម.ន






