ជប៉ុន កំពុងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារពីព្យុះទីហ្វុង ក្រសា

ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ និងស្ថានីយរថភ្លើងជប៉ុនជាច្រើន សម្រេចកាត់បន្ថយជើងធ្វើដំណើរនៅតំបន់ភាគនិរតីនៃប្រទេសជប៉ុនជាបណ្តោះអាសន្ន ស្របពេលព្យុះទីហ្វុង ក្រសា ត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរមកដល់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។

ក្រសា គឺជាព្យុះទីហ្វុងទី១០ហើយសម្រាប់ប្រទេសជប៉ុនក្នុងឆ្នាំ២០១៩នេះ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុននោះ គិតត្រឹមរសៀលថ្ងៃពុធនេះ វាមានកម្លាំងខ្យល់អតិបរមា១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីព្យុះនេះបានចុះថយឥទ្ធិពលបន្តិច បើធៀបនឹងម្សិលមិញ ប៉ុន្តែវានឹងនៅតែអាចនាំយកការធ្លាក់ភ្លៀងយ៉ាងគំហុក និងខ្យល់បោកបក់យ៉ាងសន្ធប់មកកាន់ប្រទេសជប៉ុននៅថ្ងៃស្អែកនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner