យូអិនឌីភី ចង់ឱ្យអាស៊ានប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់រួមដើម្បីឱ្យទទួល ស្គាល់ ឯកសារចេញពីប្រទេសមួយទៀត

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តីជា វ៉ាន់ ដេត បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ ហៅកាត់ថា យូអិនឌីភី(UNDP) បានពិភាក្សាជាមួយនិង មន្រ្តីបច្ចេកទេសកម្ពុជា និងប្រទេសសិង្ហបុរី ដើម្បីគិតគូរថា ក្នុងពេលអនាគត អាស៊ាន គួរប្រើនូវថ្នាលផ្ទៀងផ្ទាត់នេះរួមគ្នា ដើម្បីឱ្យប្រទេសនីមួយៗ អាច ទទួលស្គាល់ នូវឯកសារចេញពីប្រទេសមួយទៀត។

ឯកឧត្តម បញ្ជាក់បន្តថា បន្ទាប់ពីមន្ត្រីបច្ចេកទេសរបស់កម្ពុជា ចូលរួមនៅក្នុង សិក្ខាសាលានៅប្រទសសិង្ហបុរី ដើម្បីបង្ហាញពីថ្នាលផ្ទៀងផ្ទាត់របស់កម្ពុជា ខណៈដែលប្រទេសមួយចំនួនបានស្នើសុំឱ្យកម្ពុជា ជួយនូវថ្នាល់បច្ចេកវិទ្យា មួយនេះ ។
ការបញ្ជាក់បែបនេះ របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការ យោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បានបញ្ជាក់ដែរថា ដោយឡែកក្រៅពីអាស៊ាន នៅប្រទេសអឺរ៉ុប ក៏គេមាន ប្រព័ន្ទផ្ទៀងផ្ទាត់ គេមានស្តង់ដាររបស់គេ ហើយសម្រាប់អាស៊ាន មានតែប្រទេសសិង្ហបុរី និងកម្ពុជា ដែលមានថ្នាលផ្ទៀងផ្ទាត់ ហើយប្រទេស មួយចំនួនទៀតកំពុងតែអភិវឌ្ឍន៍ ។

ឯកឧត្តមរដ្ឋមន្រ្តីឱ្យដឹងទៀតថា ថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh គឺមាន សុវត្តិភាពល្អ ដោយសារយើងប្រើប្រាស់ថ្មីបំផុតគឺបច្ចេកវិទ្យា ប្លុកឆេន (Blockhain ) ដែលទិន្ន័យនីមួយៗ មានការធ្វើកូដនីយកម្មច្បាស់លាស់។ ដូច្នេះការដែលទាញយកទិន្ន័យនេះមកមើលគឺមើលមិនបាន ។

គួរបញ្ជាក់ដែរថា រហូតមកទល់និងពេលនេះ ថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ត្រូវបានក្រសួងចំនួនពីរបានដាក់ឱ្យប្រើប្រាស់ ក្នុងនោះ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។ ការដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀតផ្ទាត់ជាមួយក្រសួងកសិកម្ម នាពេលនេះ និងជំរុញឱ្យការនាំចេញផលិតផលកសិកម្ម កសិឧស្សាហកម្មគ្រប់ ប្រភេទ កាន់តែមានភាពងាយស្រួល ដល់ប្រទេសដែលទទួល បញ្ជា ទិញទំនិញ ពីកម្ពុជា តាមរយៈការផ្ទល់ QR Code ទៅក្រុមអ្នកផលិត ដោយក្រសួងសាមី ដែលនិងកានតែបង្ហាញនូវទំនុកចិត្តខ្ពស់ រាល់ផលិតទាំងអស់៕

អត្ថបទ ៖រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner