សមិទ្ធផលសំខាន់ៗ រួមទាំងអគារសិក្សានៃអនុវិទ្យាល័យឬស្សីជ្រោយ ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កណ្ដាល៖ សមិទ្ធផលសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានស្រុកស្អាង រួមមាន អគារសិក្សានៃអនុវិទ្យាល័យឬស្សីជ្រោយ ចំនួន ១ខ្នង មាន៦បន្ទប់ និងបន្ទប់ទឹក ចំនួន ០២ ស្ថិតក្នុងឃុំស្វាយប្រទាល, បណ្ណាល័យ ចំនួន ១ខ្នង នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកអំបិល ស្ថិតក្នុងឃុំព្រែកអំបិល, និងអណ្តូងទឹកចំនួន ១០ ស្ថិតក្នុងស្រុកស្អាង ដែលទាំងអស់នេះគឺជាអំណោយដ៏សប្បុរសរបស់លោកស្រី ខូលដ្រាក ស៊ូ ឈិន (ហៅ តុង ម៉ាម៉ា) និងផ្លូវបេតុង១ខ្សែ ប្រវែង២០០ម៉ែត្រ ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា រាជរដ្ឋា ភិបាលកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ ហេតុដូច្នេះហើយទើបយើងឃើញថា អគារសិក្សាជាច្រើននៅពាសពេញផ្ទៃប្រទេសត្រូវបាននិងកំពុងនិងសាងសង់ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបំពាក់គ្រឿងឥស្សរិយយសជូន លោកស្រី ខូលដ្រាក ស៊ូជិន (ហៅ តុង ម៉ាម៉ា) ហើយនិងបានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាក ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដែលមានវត្តមានក្នុងឱកាសនេះផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តទៅកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ១ខ្សែ មានប្រវែង ២០០ម៉ែត្រ ទទឹង ៣ម៉ែត្រ ជាផ្លូវចូលទៅមណ្ឌលសុខភាព និងសាលាស្រុកស្វាយប្រទាលទៀតផង ៕

អត្ថបទ ៖ វណ្ណលុក , រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner