សារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិនៅសហរដ្ឋអាមេរិកធ្វើបច្ចុប្បន្នភាព

ញូវយ៉ក៖ សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិអាមេរិកនៅទីក្រុងញូវយ៉ក គ្រោងនឹងបើកដំណើរការអគារថ្មីរបស់ខ្លួន ដែលជាស្ថាបត្យកម្មដ៏ធំទូលាយមួយ ដែលត្រូវបានរចនាឡើងដើម្បីផ្សារភ្ជាប់ភ្ញៀវទេសចរជាមួយនឹងពិភពធម្មជាតិ។

មជ្ឈមណ្ឌល Richard Gilder គឺជាស្ថាប័នវិទ្យាសាស្រ្ត ការអប់រំ និងនវានុវត្តន៍ (ការច្នៃប្រឌិត) របស់សារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិអាមេរិក។ មជ្ឈមណ្ឌលនេះ ចំណាយពេលសាងសង់ជិតមួយទសវត្សរ៍ មានតម្លៃ៤៦៥លានដុល្លារ ដែលគ្រោងនឹងបើកជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ទី០៤ ខែឧសភា ឆ្នាំ២០២៣ ដោយបន្ថែមស្ថាបត្យកម្មដ៏អស្ចារ្យថ្មីមួយដល់សារមន្ទីរមួយ ក្នុងចំណោមសារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនបំផុតនៅលើពិភពលោក។

មជ្ឈមណ្ឌល Gilder បានស្រូបទាញប្រជាជនក្នុងស្រុកចូលទស្សនាជាងកន្លះលាននាក់រួចមកហើយ ជាពិសេសប្រជាជនចូលចិត្តការតាំងពិពណ៌សត្វល្អិតដែលមានរហូតដល់១៨ប្រភេទ និងសួនច្បារធំទូលាយក្នុងមជ្ឈមណ្ឌល ដែលអ្នកចូលទស្សនាក៏អាចមើលឃើញមេអំបៅរាប់រយក្បាលផងដែរ៕

ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner