ប្រជាពលរដ្ឋម្នាក់ ជាអ្នកស្រលាញ់វិស័យជិះកង់នៅសៀមរាបសុខចិត្តជិះកង់ជាង ៥០គីឡូម៉ែត្រមកគាំទ្រការដង្ហែព្រះអាគ្គិកីឡាចូលខេត្តរបស់ខ្លួន

សៀមរាប ៖ ព្រះអាគ្គិកីឡានិមិត្តរូបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសរីសោភ័ណ ខេត្តបន្ទាយមាន័យបានដង្ហែមកដល់ក្រុងសៀមរាប ខេត្តសៀមរាបហើយ នារសៀល ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអបអរសាទរពីប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។

អ្នកនាង ទួន សុម៉ាលី អ្នកស្នេហាវិស័យកីឡាជិះកង់មានទីលំនៅស្ថិតនៅក្នុងក្រុងសៀម រាប ខេត្ត សៀមរាប ដែលជិះកង់ទៅទទួលក្បួនដង្ហែព្រះអាគ្គិកីឡាដល់ស្រុក ក្រឡាញ់ ដែលជាព្រំប្រទល់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្រី ជាអ្នកស្នេហាវិស័យកីឡាជិះកង់រូប នៅខេត្តសៀមរាប ហើយមូលហេតុដែលអ្នកនាងជិះកង់ជាង៥០គីឡូម៉ែត្រជាមួយក្រុមជិះកង់របស់អ្នកនាងពីក្រុងសៀមរាបទៅដល់ស្រុក ក្រឡាញ់ ជាប់ព្រំប្រទល់ស្រុក ប្រនេតព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលក្បួនដង្ហែព្រះអាគ្គិ័យកីឡា ដោយសាតែ អ្នកចង់ឃើញនិងចង់ចូលរួមចំណែកគាំទ្រលើកស្ទួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបងនៅកម្ពុជា។

អ្នកនាង បានបញ្ជាក់ទៀតថា ពេលដែលអ្នកនាង មើលឃើញក្បួនដង្ហែមកដល់ គឺអារម្មណ៍រំភើបខ្លាំងណាស់ក្នុងនាមជាកូនខ្មែរមួយរូប ព្រោះថានេះជាលើកទី១សម្រាប់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ដ៍ធំនេះឡើង ។

អ្នកនាង ទួន សុម៉ាលី បានគូសបញ្ជាក់ទៀតថា អ្នកនាងពិតជាមោទកភាពខ្លាំងដែលមានថ្នាក់ដឹកនាំប្រទេសមួយរូប បានដឹកនាំប្រទេសកម្ពុជាឲ្យទទួលបាននូវសុខសន្តិភាព ធ្វើប្រទេសរស់នៅក្រោមដំបូលសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យក្នុងនោះ ក៏មានការគិតគូយកចិត្តទុកដាក់ចំពោះវិស័យកីឡាថែមទៀតផង ។ ជាក់ស្តែងដូចជាពេលនេះចឹង បានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុជាប្រទេសតូចតែបេះធំ បានបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រទេសចូលរួម និងបានរៀបចំដង្ហែព្រះអាគ្គិជ័យកីឡាដែលជានិមិត្តរូបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញនិងចង់ចាំជាប្រវត្តិសាស្រ្តថា ក្នុងឆ្នាំ២០២៣មានព្រះអាគ្គិកីឡាដង្ហែចូលដល់ក្រុងសៀមរាប ដែលជាខេត្តរបស់ខ្លួន។

សម្រាប់ព្រះអាគ្គិជ័យកីឡាបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរទៅកាន់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៣ ខែឧសភា បន្ទាយមានជ័យ ព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែចេញពីវត្តគិរីជុំចំ៖ នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣នេះ ព្រះអាគ្គិជ័យកីឡានិមិត្តរូបការខ្នុរ ស្ថិតនៅក្នុង សរីសោភ័ណ្ឌឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដែលពិធីដង្ហែនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈខេត្តបន្ទាយមានជ័យអ្នកទទួលព្រះអាគ្គិជ័យកីឡាពីព្រះចៅអធិកាវត្តបន្តដង្ហែដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប នៅចំណុចស្ពានតាប៉ុន ស្រុកក្រឡាញ់ ខេត្តសៀមរាបរួចប្រគល់ជូនទៅអភិបាលរងខេត្តសៀមរាប និងបន្តក្បួនដង្ហែចូលទៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។

សូមបញ្ជាក់ថា ក្បួនដង្ហែព្រះអាគ្គិកីឡាដង្ហែដល់ក្រុងសៀមរាប សម្រាកញាំអាហារថ្ងៃត្រង់ លុះម៉ោង២រសៀលជួបជុំក្បួនរត់នៅមុខចំណុចភោជនីដ្ឋានបន្ទាយស្រី ដើម្បីដង្ហែព្រះអាគ្គិជ័យកីឡាមកវេទិការប្រារព្ធពិធីនៅសួនហាត់ប្រាណព្រះរាជដំណាក់ ដោយមានការទទួលស្វាគមន៍ពីប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងកីឡាករកីឡាការិនី ហើយ ព្រះអាគ្គិជ័យកីឡានឹងប្រគល់ជូនដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOCក្នុងប្រទេសកម្ពុជា ជូន ឯកឧត្តម ទៀ ស៊ីហា ។

បន្ទាប់ពីប្រារព្ធពិធីនៅសួនហាត់ប្រាណព្រះរាជដំណាក់ ឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំដង្ហែព្រះអាគ្គិជ័យកីឡារត់ជុំវិញទីប្រជុំជនក្នុងក្រុងរួចយកទៅតម្គល់រក្សាទុកក្នុងវត្តរាជបូរណ៍ ដោយមានរៀបចំពិធីសាសន៍និងបាញ់កាំជ្រូកផងដែរ៕

រូបភាព រិន រចនា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner