លោកស្រី ស្រួង ភាវី បញ្ជាក់ការរៀបចំផ្តល់សំបុត្រចូលទស្សនាកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

ម្ចាស់ពានរង្វាន់នៃកីឡាប៊ីយ៉ាពិភពលោក លោកស្រី ស្រួង ភាវី បានថ្លែងបញ្ជាក់ជុំវិញការត្រៀមរៀបចំប្រកួតកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលលោកស្រីនឹងធ្វើជាតំណាងរបស់កម្ពុជា ក្នុងការប្រកួតដណ្តើមពានរង្វាន់។

លោកស្រី ស្រួង ភាវី បានថ្លែងសុំរកការអធ្យាស្រ័យ ចំពោះពលរដ្ឋដែលចង់ចូលទស្សនាវិស័យកីឡាប៊ីយ៉ា នាថ្ងៃប្រកួតខាងមុខនេះ ដោយសារការចូលរួមតម្រូវឱ្យមានសំបុត្រទស្សនាជាចាំបាច់ ដោយសារកន្លែងមានកម្រិតកំណត់។

លោកស្រី ស្រួង ភាវី នឹងធ្វើជាតំណាងរបស់ប្រទេសកម្ពុជា ក្នុងចូលរួមប្រកួតប្រភេទកីឡាប៊ីយ៉ាទាំង ១០វិញ្ញាសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅទីលានប្រកួតផ្សារទំនើបអ៊ីអន សែនសុខ ជាន់ទី៣ ចាប់ពីថ្ងៃ០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕

ads banner