សម្តេចតេជោ ហ៊ុន សែន៖ សូមប្រជាពលរដ្ឋយោគយល់ និងឈប់វាយប្រហារ រឿង សំបុត្រចូលទស្សនាកីឡាផ្សេងៗ ឬចូលរួមពិធីបើក និងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម
ភ្នំពេញ៖ ក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅព្រលប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសូម ការ យោគ យល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសំបុត្រចូលរួមទស្ស នា ការប្រកួតបាល់ទាត់ ក៏ដូចជាសំបុត្រចូលរួមពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម។
សម្តេចតេជោ ហ៊ុន សែន បានលើកថា ស្តាតអូឡាំពិក ដែលបម្រើការប្រកួត បាល់ ទាត់ ក៏ដូចជាវិមានកីឡដ្ឋាន (ស្តាតមរតកតេជោ) បម្រើការរៀបចំពិធីបិទ និង បើក ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ចំនួនកៅអីមានកំណត់ ហើយអ្នកចង់ ចូលរួម មាន ចំនួនច្រើន។
សម្តេចតេជោ ថា «ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសឱ្យល្អជាងនេះទៀតទេ។ ទីធ្លាយើង មានត្រឹមប៉ុណ្ណឹង កន្លែងយើង តូច ប៉ុន្តែមនុស្សចូលមើលច្រើន។ កន្លែងយើងតូច តែមនុស្សចង់ចូលរួមមានច្រើន។ ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ»។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា «ខ្ញុំព្រះករុណាខ្ញុំ សូមចិត្តបងប្អូនយោគយល់ ចំពោះការ លំបាក មួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនឹងដោះស្រាយនោះទេ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកមិនបានទទួល មិនសប្បាយចិត្ត»។
សម្តេចតេជោ ហ៊ុន សែន សូមឱ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការវាយប្រហារលើអ្នក រៀប ចំ ពាក់ព័ន្ធនឹងបញ្ហាសំបុត្រនេះ ព្រោះជាកាធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្ត ដែលពួកគេខិតខំរៀបចំព្រឹត្តិការណ៍ជាកិត្តិយសរបស់ជាតិនេះ៕ ដោយ:វណ្ណលុក