ក្រុមហ៊ុន Vantage Mining (Cambodia) ចូលរួមឧបត្ថម្ភដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម
ភ្នំពេញ៖ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមបច្ចុប្បន្ន ក្រុមហ៊ុន Vantage Mining (Cambodia) Co., Ltd. បានបរិច្ចាគជាថវិកាដល់គណៈកម្មាធិការរៀបចំកីឡាអាស៊ី (CAMSOC) ដោយសង្ឃឹមថា នឹងអាចជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យស៊ីហ្គេមនេះទទួលបានជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។

MC. ថ្នាក់ដឹកនាំក្រុមហ៊ុន Vantage Mining (Cambodia) Co., Ltd. បានមានប្រសាសន៍ថា ខណៈពេលដែលក្រុមហ៊ុនផ្តោតទៅលើការអភិវឌ្ឍន៍នោះ ខ្លួនក៏មិនភ្លេចជួយដល់ប្រទេស និងសង្គមកម្ពុជាផងដែរ។ ជាក់ស្តែងកីឡាស៊ីហ្គេមមានសារសំខាន់ណាស់ ហើយនឹងមានឥទ្ធិពលយូរអង្វែងដល់ប្រជាជនទូទាំងប្រទេស និងសូម្បីតែអនាគតរបស់កម្ពុជាទាំងមូល។ ការទទួលបានជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ នឹងធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិ។ ប្រទេស និងតំបន់កាន់តែច្រើននឹងយល់ដឹងអំពីកម្ពុជាឡើងវិញ និងបង្កើតឥទ្ធិពលរបស់កម្ពុជាក្នុងសហគមន៍អន្តរជាតិ។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះបន្តថា វាជាកិត្តិយសសម្រាប់ក្រុមហ៊ុនខ្លួនដែលបានឧបត្ថម្ភដល់ការប្រកួតកីឡាស៊ីហ្គេមលើកនេះ ក្រុមហ៊ុននឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកយ៉ាងសកម្មដល់សុខុមាលភាពសាធារណៈ និងពេលប្រកបអាជីវកម្មក៏មិនភ្លេចចូលរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Vantage Mining (Cambodia) Co., Ltd. ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុមហ៊ុនមានម៉ាកយីហោធំៗពីរ គឺLUX-ASH និង Modern Grey។

ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងឯកសារអនុម័តពាក់ព័ន្ធ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនមានទីតាំងនៅអគារលេខ ១ ផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រុមហ៊ុន Vantage Mining (Cambodia) Co., Ltd. គឺជាសហគ្រាស ដែលប្រកបអាជីវកម្មក្នុងការជីកយករ៉ែ ការលក់សម្ភារៈសំណល់ និងបន្ទះសម្ភារៈដែលកែច្នៃ ជាមួយនឹងការវិនិយោគសរុបចំនួន៨លានដុល្លារ។ ផលិតផលរបស់ក្រុមហ៊ុនស្របតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធនៃផលិតកម្ម និងការត្រួតពិនិត្យ គុណភាពខ្ពស់ និងអាចទុកចិត្តបាន៕ អត្ថបទ៖ ឈឹម ទីណា
Video Link៖ https://youtube.com/shorts/c6BOX502FCs?feature=share

