ជម្លោះជាតិសាសន៍ ស្លាប់មនុស្សជាង៥០នាក់ នៅឥណ្ឌា

ញូវដេល្លី៖ ការប៉ះទង្គិចជាតិសាសន៍បានធ្វើឱ្យមនុស្សស្លាប់ជាង៥០នាក់ ក្នុងប្រទេសឥណ្ឌា។

មនុស្សរាប់ពាន់នាក់បានជ្រកកោនក្នុងជំរំសង្គ្រោះ បន្ទាប់ពីបានភៀសខ្លួនចេញពីអំពើហិង្សាជនជាតិភាគតិចក្នុងរដ្ឋ ម៉ានីភួ (Manipur) ប្រទេសឥណ្ឌា។

ការប៉ះទង្គិចគ្នាបានចាប់ផ្តើម កាលពីថ្ងៃពុធ ហើយកាលពីថ្ងៃសៅរ៍ អាជ្ញាធរបានបញ្ជាក់ថា មនុស្សជាង ៥០ នាក់បានស្លាប់។ អំពើហឹង្សាបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាដោយសហគមន៍ជនជាតិដើមភាគតិចប្រឆាំងនឹងការផ្លាស់ប្តូរដើម្បីផ្តល់ឋានៈកុលសម្ព័ន្ធ ដល់ក្រុមជនជាតិដើម នៅក្នុងរដ្ឋ។

ហ្វូងមនុស្សបានវាយលុកផ្ទះ យានយន្ត ព្រះវិហារ ហើយ របាយការណ៍មួយចំនួនបានធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៥៤នាក់។

មនុស្សប្រហែល ១០០០០ នាក់ត្រូវបានគេរាយការណ៍ថា បានផ្លាស់ទីលំនៅ ខណៈដែលកងទ័ពរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅរក្សាសណ្តាប់ធ្នាប់។ បម្រាមគោចរបានធ្វើឡើងនៅក្នុងស្រុកមួយចំនួន ហើយការចូលប្រើអ៊ីនធឺណិតត្រូវបានផ្អាក។

រដ្ឋជិតខាងបានចាប់ផ្តើមជម្លៀសសិស្ស ចេញពីទីក្រុងManipur ដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា និងនៅជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា៕ ប្រភពពី BBC ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner