ឯកឧត្តម ម៉ប់ សារិន៖ សមិទ្ធផលច្រើនណាស់នៅទូទាំងប្រទេស ដែលជាស្នាដៃក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា សមិទ្ធផលច្រើនណាស់នៅទូទាំងប្រទេស ដែលជាស្នាដៃក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ការលើកឡើងនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិការថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំនួន៧៧៩នាក់ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ។

លោកសក់ ច័ន្ទកញ្ញារិទ្ធ អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍លើកឡើងពីគោលនយោបាយដឹកនាំកម្ពុជាដ៏ត្រឹមត្រូវ និងច្បាស់លាស់រយៈពេលជាង៤០កន្លងមកនេះ ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋពីការកាប់សម្លាប់ រហូតមានការអភិវឌ្ឍរីកចម្រើនលើកគ្រប់វិស័យជាបន្តបន្ទាប់ ។ ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ប់ សារិន បានថ្លែងនូវការកោតសរសើរចំពោះការសម្រេចចិត្តក្នុងការមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថានេះមិនត្រឹមតែខ្លួនឯងនោះទេ គឺដើម្បីរួមគ្នាកសាងប្រទេសកម្ពុជាឆ្ពោះទៅមុនបន្តទៀត ហើយថ្នាក់ដឹកនាំបក្សសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ ។ ប្រជាពលរដ្ឋកម្ពុជាបានឃើញផ្ទាល់ហើយថាសុខសន្តិភាពដែលកម្ពុជាយើងមានមកដល់សព្វថ្ងៃនេះ បានមកពីការលះបង់ខិតខំប្រឹងយ៉ាងលំបាកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ ហើយបានធ្វើឲ្យប្រទេសកម្ពុជា ស្មើមុខស្មើមាត់លើឆាកអន្តរជាតិមកដល់ពេលបច្ចុប្បន្ន ។

ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍បន្ថែមថា ក្នុងនាមជាសមាជិក-សមាជិកា និងជាសកម្មជនបក្ស មិនត្រូវជឿលើការឃោសនាញុះញង់ បោកប្រាស់ពីគណបក្សប្រឆាំង និងមជ្ឈដ្ឋានផ្សេងៗ ចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ត្រូវបន្តរួបរួមសាមគ្គីភាពគ្នាដើម្បីដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ និងបន្តបន្ទាប់ទៀត ។

ឯកឧត្តម ម៉ប់ សារិន ក៏បានក្រើនរំលឹកដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូនថ្មីនាពេលនេះ សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ទាំងអស់គ្នា ដើម្បីបន្តគាំទ្រគណបក្សក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner