ការប្រកួតកង់ភ្នំ ជាក្រុមបណ្តាក់គ្នា Cross Country Reley នៅទីតាំងជើងភ្នំគូលែន

សៀមរាប៖ វិញ្ញាសារកង់ភ្នំCross Country Reley ( XCR ) ចំងាយ១៤.៨ គីឡូម៉ែត្រ នៅតំបន់ជើងភ្នំគូលែន ចាប់ផ្តើមដំណើរការប្រកួតហើយ ចាប់ពី ម៉ោង៩ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់នេះ ដោយមានអត្តពលិកចំនួន២៤រូប មកពី៦ប្រទេស ហើយប្រទេសមួយមានកីឡាករចំនួន៤នាក់( ប្រុសពីរនាក់ស្រីពីរនាក់)។

វិញ្ញាសាប្រកួតកង់ភ្នំ ជាក្រុមបណ្តាក់គ្នា បុរសនារី Cross Country Reley (XCR) នៅទីតាំងជើងភ្នំគូលែន ក្រុមកីឡាករមានការប្រគួតដ៍ស្វិតស្វាញ ចំងាយ១៤.៨គីឡូម៉ែត្រ នៅលើផ្លូវបត់បែនឆ្លងកាត់តំបន់ឧបសគ្គនៅតំបន់ ជើងភ្នំគូលែនរយៈពេលជាងជិត២ម៉ោង ជាលទ្ធផលកីឡាករកីឡាការនីមកពី ប្រទេសឥណ្ឌូនេស៊ីទទួលបានមេដាយមាស កីឡាករ កីឡាការនីមកពីថៃ ទទួលបានមេដាយប្រាក់ និងកីឡាករកីឡាការនីមកពីប្រទេសហ្វីលីពីន ទទួលបានមេដាយសំរិទ្ធិ ។

វិញ្ញាសាប្រកួតកង់ភ្នំ ជាក្រុមបណ្តាក់គ្នា បុរសនារី នេះ មានកីឡាករ អត្តពលិក ចំនួន២៤ រូប មកពី៦ប្រទេស រួមមាន ប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម ។

សូមបញ្ជាក់ថា ការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសកង់ភ្នំនេះ មានចំនួន៣ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៣ នេះស្ថិតនៅភ្នំគូលែន  នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប៕ ដោយ ៖ស៊ាន សុផាត

ads banner