បុណ្យសព មានទាំងដង្ហែក្បួនសម្រាប់ជនជាតិអារ៉ាប់ម្នាក់ ធ្វើឡើងនៅអ៊ីស្រាអែល

តែល អាវីវ៖ ពិធីបុណ្យសពដ៏ធំ សម្រាប់ជនជាតិអារ៉ាប់ម្នាក់ដែលត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅឋាន ត្រូវបានរៀបចំឡើង នៅប្រទេសអ៊ីស្រាអែល។

ប្រជាជនប៉ាឡេស្ទីនចូលរួមពិធីបុណ្យសព របស់ជនជាតិអារ៉ាប់ Diyar Omari ដែលត្រូវបានសម្លាប់ កាលពីមួយថ្ងៃមុន ដោយអ្នកតាំងលំនៅ នៅក្នុងភូមិ Sandala ហើយពិធីបុណ្យនេះ ក៏មានការដើរដង្ហែក្បួនផងដែរ។

ឧបទ្ទវហេតុនេះបានបង្កើនភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងបានទាក់ទាញការគំរាមកំហែងពីក្រុមភេរវករប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស់។

មនុស្សរាប់ពាន់នាក់បានចូលរួមពិធីបុណ្យសព កាលពីថ្ងៃអាទិត្យ របស់ Diyar Omri អាយុ ១៩ ឆ្នាំជនជាតិអារ៉ាប់អ៊ីស្រាអែល ដែលត្រូវបានសម្លាប់ កាលពីថ្ងៃមុន នៅក្នុងការឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុកជាមួយជនជាតិជ្វីហ្វ អ៊ីស្រាអែល។

ហ្វូងមនុស្សនៅឯពិធីបុណ្យសពបានស្រែកពាក្យស្លោក រម្លឹកដល់អ្នកស្លាប់ ខណៈដែល
អ្នកកាន់ទុក្ខបានបង្ហោះទាំងទង់ជាតិប៉ាឡេស្ទីន និងទង់ជាតិនៃក្រុមហាម៉ាស ដែលជាក្រុមភេរវករប្រឆាំងពួក «យូដា» ដែលបានប្រព្រឹត្ត ចំពោះការបំផ្លាញអ៊ីស្រាអែល។

កាលពីថ្ងៃអាទិត្យ ប៉ូលិសអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណ ឈ្មោះថា Denis Mukin អាយុ ៣២ឆ្នាំ ជាឃាតករសង្ស័យ។ ការធ្វើតេស្តបានបង្ហាញថា គាត់មានជំងឺមិនប្រក្រតីក្នុងអំឡុងពេលឧប្បត្តិហេតុ ដែលគាត់បានបាញ់ទៅលើ Omri ជាច្រើនដង។ គាត់ត្រូវបានឃុំខ្លួនរយៈពេលមួយសប្តាហ៍ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner