អ្នកភូមិរត់គេចពីអំពើហិង្សានៅភាគឦសានដាច់ស្រយាលរបស់ឥណ្ឌា

ញូវដេល្លី៖ កងទ័ពឥណ្ឌាបាននិយាយថា មនុស្ស២៣០០០ នាក់បានភៀសខ្លួនចេញពីអំពើហិង្សា នៅភាគឦសានដាច់ស្រយាល នៃប្រទេសឥណ្ឌា។

កងទ័ពបាននិយាយ កាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ២៣០០០ នាក់បានភៀសខ្លួនចេញពីអំពើហឹង្សាជនជាតិភាគតិចនៅភាគឦសានប្រទេសឥណ្ឌា ដែលបានរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៤ នាក់ បើទោះបីជាមិនមាន “អំពើហិង្សាធំ” ថ្មីពេញមួយយប់ក៏ដោយ។

ភាពចលាចលនៅក្នុងរដ្ឋ Manipur បានផ្ទុះឡើងបន្ទាប់ពីការដង្ហែក្បួនតវ៉ាដោយក្រុមកុលសម្ព័ន្ធមួយ កាលពីសប្តាហ៍មុន បានបង្កឱ្យមានការប៉ះទង្គិចគ្នា ដោយរថយន្ត និងផ្ទះត្រូវបានដុត ហើយអាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។

យោធាបានដាក់ពង្រាយទាហានរាប់ពាន់នាក់ទៅកាន់រដ្ឋជាប់ព្រំដែនមីយ៉ាន់ម៉ា ដោយបានចេញបទបញ្ជា “បាញ់នៅនឹងមុខ” នៅក្នុង “ករណីធ្ងន់ធ្ងរ” ការដាក់បម្រាមគោចរ និងកាត់បន្ថយអ៊ីនធឺណិត។

កងទ័ពបាននិយាយ កាលពីថ្ងៃអាទិត្យថា មិនមានការឆាបឆេះធំណាមួយត្រូវបានគេរាយការណ៍ពេញមួយយប់នោះទេ ហើយថា បម្រាមគោចរត្រូវបានដកចេញនៅចន្លោះម៉ោង ៧ដល់១០ ព្រឹកនៅក្នុងស្រុក Churachandpur ដែលជាតំបន់មួយក្នុងចំណោមតំបន់សំខាន់ៗ។

ប្រភពបាននិយាយថា “កាលពី ២៤ ម៉ោងកន្លងទៅ ក៏បានឃើញកងទ័ពបង្កើនកិច្ចខិតខំប្រឹងប្រែងតាមដានយ៉ាងសំខាន់តាមរយៈការឃ្លាំមើលពីលើអាកាស និងការដាក់ពង្រាយឡើងវិញនូវឧទ្ធម្ភាគចក្រកងទ័ព ជាដើម៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner